អត្ថបទពាណិជ្ជកម្ម
សូម​នៅផ្ទះ ដើម្បី​សុខភាព​ល្អ​និង​សុវត្ថិភាព ជាមួយ​រថយន្ត Mercedes-Benz!
14, Apr 2020 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ជម្រាបជូន​ឪពុកម្តាយ និង​អាណាព្យាបាល​ទាំងអស់​ដែល​បច្ចុប្បន្ននេះ​កំពុងស្នាក់នៅ​ផ្ទះ​ជាមួយ​កូនៗ​ដែលមាន​អាយុ​ក្រោម​១០​ឆ្នាំ​។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​ក្នុងអំឡុង​ពេលដែល​សាលារៀន​ត្រូវបាន​ផ្អាក​មួយរយៈ​នោះ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ផ្តើម​រៀបចំ​ជា​សកម្មភាព​ឲ្យ​ក្មេងៗ​រៀន​ផាត់​ពណ៌​លើ​គំនូរ​រថយន្ត Mercedes-Benz ក្នុង​គោលបំណង​បី​៖ ទី​១​គឺ​កូនៗ​នៅផ្ទះ​មាន​សុវត្ថិភាព​និង​មាន​សុខ​ភាពល្អ ទី​២​គឺ​រៀន​ផាត់​ពណ៌​ដើម្បី​បង្កើន​ភាព​វៃឆ្លាត​ទោះបី​កូនៗ​នៅផ្ទះ​ក៏ដោយ និង​ទី​៣​គឺ​ការ​ឈ្នះ​រង្វាន់​ពិសេស​ពី ស្តារ អូ​តូ ខេ​ម​បូ​ឌា ដោយសារតែ​ភាព​វៃឆ្លាត​របស់​កូនៗ​៖

​លក្ខខណ្ឌ​មាន​ដូចតទៅ​៖
 
1) សម្រាប់​ឪពុកម្តាយ ឬ​អាណាព្យាបាល ដែលមាន​កូនៗ អាយុ​ក្រោម​១០​ឆ្នាំ សូម​ធ្វើ​ការទាញយក និង​ព្រី​ន​គំនូរព្រាង​ណាមួយ ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ MercedesBenzCambodia ឬ​ទាញយក​សៀវភៅ​ផាត់​ពណ៌​ពេញ​ទាំងមូល​ក៏បាន តាមរយៈ​បន្ទាត់​ភ្ជាប់​មួយ​នេះ  
 
2) បន្ទាប់មក សូម​ផាត់​ពណ៌​លើ​រូបគំនូរ​រថយន្ត Mercedes-Benz ណា​ដែល​អ្នក​ចូលចិត្ត​ជាងគេ​។ សូម​ផាត់​ពណ៌​តែ​លើ​រូបគំនូរ​ព្រាង​របស់រ​ថយ​ន្ត Mercedes-Benz ដែល​អ្នក​ទាញយក​ផ្ទាល់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ MercedesBenzCambodia បាន​ហើយ ឬ​រូប​ផ្សេងៗ​ទៀត​ដែល​អ្នក​ទាញយក​ពី​បន្ទាត់​ភ្ជាប់​ខាងលើ​ក៏បាន​។​
 
3) ចំណុច​សំខាន់​បន្ទាប់​គឺថា នៅលើ​រូប​ផាត់​ពណ៌​គំនូរ​រថយន្ត​នីមួយៗ សូម​សរសេរ​ឈ្មោះ​របស់​កូនៗ​(​អ្នក​ផាត់​ពណ៌​) លេខ​ទូរស័ព្ទ​ដែល​អាចទាក់ទង​បាន និង​ឈ្មោះ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ឪពុកម្តាយ ឬ​អាណាព្យាបាល ដែល​ប្រើ​សម្រាប់​បង្ហោះ​រូបគំនូរ​នេះ​ផងដែរ​។​
 
4) បន្ទាប់មក បង្ហោះ​រូបភាព​រថយន្ត​ដែល​បាន​ផាត់​ពណ៌​រួចរាល់​ចប់សព្វគ្រប់​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឬ​របស់​ឪពុកម្តាយ ឬ​អាណាព្យាបាល រួច​ដាក់​ចំណងជើង​ថា #ColorYourMercedesBenzCambodia​។ សូម​ប្រើ​សញ្ញា ទ្រុង​ជ្រូក​(#) រួច​សរសេរ​ពាក្យ​នេះ ColorYourMercedesBenzCambodia សរសេរ​ឲ្យ​ជាប់​គ្នា​។ ទាំង​សញ្ញា​ទ្រុង​ជ្រូក និង​ពាក្យ ត្រូវ​ជាប់​គ្នា​ដូច​បង្ហាញជូន​នេះ #ColorYourMercedesBenzCambodia ។ បើ​ប្អូនៗ ឬ​កូនៗ​ផាត់​បាន​រូប​ច្រើន សូម​ឪពុកម្តាយ ឬ​អាណាព្យាបាល​បង្ហោះ​គ្រប់រូប​គំនូរ​ដែល​បាន​ផាត់​រួចរាល់​ទាំងនោះ ក្នុងពេល​តែមួយ​ក៏បាន ឬ​បង្ហោះ​រូប​ទាំងនោះ​ម្តង​មួយៗ​ក៏បាន​។​
 
5) បន្ទាប់មក ប្រើ​ឈ្មោះ​គណនេយ្យ ហ្វេ​ស​ប៊ុ​ក​ដែល​បាន​បង្ហោះ​រូប​ខាងលើ សរសេរ​ឬ​ផ្ញើ​រូប​ដែល​បាន​បង្ហោះ​នោះ ចូលមក​កាន់​ប្រអប់​សារ​របស់ MercedesBenzCambodia ដើម្បី​ឲ្យ​ខាង​ក្រុមហ៊ុន​បានឃើញ ហើយ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​បង្ហោះ​រូប​ខាងលើ​របស់​កូនៗ នៅ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រុមហ៊ុន​ផងដែរ ក្នុង​គោលដៅ​ជួយ​បង្ហាញ​ស្នាដៃ និង​ទេពកោសល្យ​របស់​កូនៗ និង​ជួយ​ជម្រុញ​ឲ្យ​មាន “​ការ Likes ឬ Comments និង Shares ”​ឲ្យ​បាន​កាន់តែច្រើន​ថែម​ទៀតផង​។ ក្នុងករណី​ផ្ញើ​រូប​ខាងលើ​មិន​ចូលក្នុង​ប្រអប់​សារ​យើងខ្ញុំ សូម​ទូរស័ព្ទ​មក​លេខ 017-231-488 ឬ 023-231-488 ដើម្បី​បញ្ជាក់បន្ថែម​។​
 
6) ក្រោយ​ការ​បង្ហោះ​រូបគំនូរ​របស់​កូនៗ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​កូនៗ​ឬ​របស់​អាណាព្យាបាល និង​ហ្វេ​ក​ប៊ុ​ក​ផេ​ក​របស់​ក្រុមហ៊ុន គឺ​យើង​នឹង​ពិនិត្យ​មើលថា តើ​រូប​ផាត់​ពណ៌​គំនូរ​រថយន្ត​ណាមួយ​ដែលមាន “​ការ Likes ឬ Comments និង Shares ” ច្រើនជាងគេ ដោយ​បូក​បញ្ចូល​គ្នា​ទាំង​លទ្ធផល​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​កូនៗ ឬ​របស់​អាណាព្យាបាល និង​លទ្ធផល​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រុមហ៊ុន ដើម្បី​ទទួលបាន​លទ្ធផល​សរុប​ចុងក្រោយ ថា​តើ​រូបគំនូរ​របស់​កូនៗ​ណា ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​រហូត​មាន “​ការ Likes ឬ Comments និង Shares ” ច្រើនជាងគេ​បំផុត  នោះ​នឹង​ទទួលបាន​ឈុត​រង្វាន់​ពិសេស​ស​បំផុត​សម្រាប់​ឆ្នាំ​ថ្មី​២០២០​នេះ ដែល​រង្វាន់​នោះ​ជា​ម៉ាក​ល្បីឈ្មោះ​បំផុត​លំដាប់​ពិភពលោក នោះ​គឺ Mercedes-Benz LEGO ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​តែម្តង​។​
 
7) នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥:០០​ខាងមុខនេះ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា នឹងធ្វើ​ការប្រកាស​ឈ្មោះ​អ្នកឈ្នះ​។ ក្នុងករណី​មាន​រូប​ផាត់​ពណ៌​ស្អាតៗ​និង​ល្អៗ​ច្រើន គឺ​ក្រុមហ៊ុន​នឹង​សម្រេច​យកតែរ​រូប​មួយគត់ គឺ​រូប​ដែល​បាន​ផាត់​ពណ៌​យ៉ាង​ល្អ​និង​ស្អាត​ដាច់​គេ​ប៉ុណ្ណោះ​។ អ្នកឈ្នះ​នឹងត្រូវ​បាន​ជូនដំណឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុមហ៊ុន​គឺ​ផេ​ក MercedesBenzCambodia ។ ដូច្នេះ សូមមេត្តា​តាមដាន​ទាំងអស់គ្នា​ណា ទាំង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រុមហ៊ុន និង​របស់​កូនៗ ឬ​អាណាព្យាបាល​។ កុំ​ភ្លេច​ណា​! ប្រាប់​មិត្តភក្តិ និង​បងប្អូន​ឲ្យ​ជួយ Likes, Comments, និង Shares ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ សូម​សំណាងល្អ​និង​សូម​អរគុណ​!​
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com