ជាតិ
សង្គមជាតិ
ចូលឆ្នាំ​២​ថ្ងៃ សាលាឆទាន​នា​សង្កាត់​បឹង​សាឡាង មាន​បរិស័ទ​ប្រមាណ​១០០​នាក់​
14, Apr 2020 , 10:30 pm        
រូបភាព
ពុទ្ធបរិស័ទដែលបាន​យកចង្ហាន់មក​ប្រគេនព្រះសង្ឃនៅក្នុងសាលាឆទានបឹងសាឡាង នៅថ្ងៃទី២នៃ​បុណ្យចូលឆ្នាំខ្មែរ
ពុទ្ធបរិស័ទដែលបាន​យកចង្ហាន់មក​ប្រគេនព្រះសង្ឃនៅក្នុងសាលាឆទានបឹងសាឡាង នៅថ្ងៃទី២នៃ​បុណ្យចូលឆ្នាំខ្មែរ
ដោយ:
 ​ភ្នំពេញ​៖ នៅ​សាលាឆទាន​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មាន​បរិស័ទ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ទី​២​នេះ ដែលជា​ថ្ងៃ​វារ​វ័ន​ប័ត​។ ព្រះអង្គ ដាវ សាម​ពេជ្រ គង់នៅ​សាលាឆទាន​សង្កាត់​បឹង​សាឡាង មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។

 
​បន្ត​ទស្សនា​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​ព្រះអង្គ ដាវ សាម​ពេជ្រ ដែល​គង់នៅ​សាលាឆទាន ពុទ្ធបរិស័ទ​ដូចតទៅ​៖ 

 
​ព្រះអង្គ ដាវ សាម​ពេជ្រ មាន​សង្ឃដីកា​បន្តថា រយៈពេល​២​ថ្ងៃ​មកនេះ មាន​ពុទ្ធបរិស័ទ​ប្រមាណ​១០០​នាក់ បាន​អញ្ជើញ​មក ហើយ​ពួកគាត់​មិនបាន​នៅ​យូរ​ដូច​មុន​នោះទេ បើទោះជា​គណៈកម្មការ​បា​ន​រៀបចំ​អាល់កុល ម៉ាស៊ីន​វាស់​កម្តៅ និង​ណែនាំ​ពី​វិធី​ការពារ​ជំងឺ​កូ​វីដ​-១៩​ដល់​ពុទ្ធបរិស័ទ​ក៏ដោយ​។ ព្រះអង្គ​មាន​សង្ឃ​ដី​ថា​ដូច្នេះ​ថា​៖«​មុន​កើតរោគ​មាន​ព្រះ​សកមក​ពេញ​តែម្តង ឥឡូវ​អត់​សូវ​មាន​។ ពុទ្ធ​បិ​រ​ស័​ទ​មក​តែ​១០​នាទី ទៅផ្ទះ​វិញ​អស់ហើយ អត់​មាននៅ​អង្គុយ​ជុំគ្នា​ដូច​ពីមុន​ទេ​»​។ 
 
​លោក យាយ យែ​ម ណង ដែលជា​ពលរដ្ឋ​រស់នៅ​ម្តុំ​សាលាឆទាន​នេះ បាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ និង​បង្សុកូល​សម្រាប់​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​នៅ​ថ្ងៃទី​២​នេះ​។ ឧបាសិកា​រូបនេះ ក៏​គ្រោង​ទៅ​វត្ត​ផ្សេងៗ​ទៀត នៅ​រាជធានី​ភ្នំពេញ​នេះដែរ ក្នុងអំឡុង​ចូលឆ្នាំ​នេះ​។ លោកយាយ ណង  ថា​មិនសូវ​បារម្ភ​ខ្លាំង​ចំពោះ​ការឆ្លង​កូ​វីដ​-១៩  ពេល​មក​ធ្វើបុណ្យ​តាម​វត្ត​ឡើយ ព្រោះ​រូបគាត់​មាន​ម៉ាស់ មានទឹក​អាល់កុល​ដាក់​តាម​ខ្លួន​ជានិច្ច​។ លោកយាយ មានប្រសាសន៍​ដូច្នេះ​ថា​៖«​ជាធម្មតា​យើង​ភ័យ​ដែរ ប៉ុន្តែ​យើង​កុំ​មានការ​តក់ស្លុត​ពេក យើង​ត្រូវមាន​សា្មរ​តី​រឹង​បន្តិច យើង​មាន​ម៉ាស់ មានទឹក​អាល់កុល​ជូត​ដៃ ជូត​ជើង​»​។​
 
​អ្នករស់នៅ​ក្បែរ​សាលាឆទាន​សាលាឆទាន​ស​ង្កា​ត់​បឹង​សាឡាង ម្នាក់ទៀត គឺ​អ្នកស្រី ឃុ​ត រឿន ក៏បាន​យក​ចង្ហាន់​មក ដើម្បី​ឧទ្ទិស​ដល់​ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​ដែរ​។ អ្នកស្រី ឃុ​ត រឿន ថា​នឹង​បន្តធ្វើ​ចង្ហាន់​មក​សាលាឆទាន​នេះ រហូតដល់​ចប់​បុណ្យចូលឆ្នាំ​ខ្មែរ​ទៀតផង​។ អ្នកស្រី ឃុ​ត រឿន បញ្ជាក់​បន្ត​៖«​ពេល​យើង​មក យើង​ការពារ​អ៊ីចឹង​ទៅណា​។ យើង​មានការ​ប្រុងប្រយ័ត្ន​ការពារ ពេល​យើង​រាប់បាត្រ​អី​រួច​ទៅ គឺ​យើង​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​ទៅ​»៕
 
 
 
 

Tag:
 ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​
 ​ សាលាឆទាន​
 ​ បរិស័ទ
© រក្សាសិទ្ធិដោយ thmeythmey.com