ពីនេះ ពីនោះ
មុន​ប្រើ​«​ចានស្រាក់​»​ខ្មែរ​ប្រើ​ភាជន៍ ឬ​ចាន​ធ្វើ​ពី​ដី​ដុត​ដាក់​បាយ​សម្ល ឬ​ចង្ហាន់​ទៅ​វត្ត​
07, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 ​ពាក្យ​«​ស្រាក់​»​ជា​កិរិយាសព្ទ ត្រូវបាន​ពន្យល់​ដោយ​សម្តេច​សង្ឃ ជួន ណាត ថា ជាការ​ដាក់​តម្រួតៗ​លើ​គ្នា ចង​រុំ ឬ​ចង​រួតរឹត​។ បើតាម​ការពន្យល់​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​វិញ ពាក្យ​«​ស្រាក់​» ជា​ខ្នាត​ឯក​តា​ខ្មែរ​ពី​បុរាណ ដែល​ដាក់​អ្វីៗ​ត្រួត​លើ​គ្នា ហើយ​ចង​រុំ​ឲ្យ​នៅ​ជា​ដុំ​តែមួយ ដូចជា​ស្ករផែន ឬ​ចាន​ជាដើម​។



​ខ្លឹមសារ​ច្បាស់លាស់រ​បស់ពាក្យ​«​ចានស្រាក់​»​នោះ​គឺ ចាន​ដែលមាន​ដាក់​តម្រួត​គ្នា ដោយមាន​ចានចង​រុំ​គ្នា​ជាច្រើន​ជាន់ និង​មាន​ត្រចៀក​ពីរ​សងខាង​សម្រាប់​ស៊ក​ដាក់​តម្រួត​លើ​គ្នា​ក្នុង​ដៃ​យួរ​។ 
​ព្រះ​វិន័យធរ សំ​ចាន់ គង់នៅ​វត្ត​ឧណ្ណាលោម ធ្លាប់​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដើមឡើយ​ខ្មែរ​មិន​និយម​ប្រើ «​ចានស្រាក់​»​សម្រាប់​ទៅ​វត្ត​នោះទេ តែ​បាន​ប្រើប្រាស់​ភាជន៍ ឬ​ចាន ដែល​ធ្វើ​ពី​ដី​ដុត និង​ក្រោយមក​បាន​ផលិត​តោក ដាក់​ក្នុង​សង្រែក និង​ដាក់​ចានស្រាក់ ដើម្បី​ដាក់​បាយ​សម្ល ឬ​ចង្ហាន់​ផ្សេងៗ​យកទៅ​វត្ត ឬ​ទៅ​ទីជិត​ឆ្ងាយ​នានា​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com