COVID-19
ជាតិ
សង្គមជាតិ
ទោះគ្មានភ្ញៀវ តែការងារសំអាតប្រាសាទនៅដដែល
× សៀមរាប៖ កម្មករសម្អាតអនាម័យតាមប្រាសាទ នៅបំពេញការងារធម្មតា តែត្រូវបានណែនាំឱ្យមានការការពារ និងចេះអនាម័យ ដើម្បីបង្ការជំងឺកូវីដ១៩។ អ្នកស្រី កាយ កម្មករបោសសំអាតសំរាមនៅខ្លោងទ្វារទន្លេអុំ និងមុខប្រាសាទភ្នំបាខែង បានលាងដៃជាញឹកញាប់ តែអ្នកស្រីថាការពាក់ម៉ាស់មិនសូវជាប់លាប់ទេ ព្រោះអាកាសធាតុក្ដៅខ្លាំង។ នៅទន្លេអុំ ដែលធ្លាប់មានទេសចរកកកុញនៅពេលពេលព្រឹក តែពេលនេះប្រែជាស្ងាត់។ ទិដ្ឋភាពនេះ ធ្វើឲ្យអ្នកស្រី កាយ ដែលជាអ្នកបោសសំអាតនៅតំបន់អង្គរប្រមាណ៧ឆ្នាំមកហើយប្លែកចិត្ត និងជាទិដ្ឋភាពគួរឲ្យស្រណោះ៕
Tag:
ប្រាសាទ
សំរាម
អនាម័យ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com