អត្ថបទពាណិជ្ជកម្ម
តំណាង​ស្រា​បៀរ កម្ពុជា ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ ថ្ងៃបុណ្យ​ចូលឆ្នាំ និង លើកទឹកចិត្ត​ឱ្យ​រក្សារ​គម្លាត​ក្នុង​គ្រា​ដ៏​លំបាក​នៃ​វិបត្តិ​កូ​វីដ ១៩
14, Apr 2020 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំនេះ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​មានការ​ប្រមូលផ្តុំ ចៀសវាង​ការឆ្លង​វីរុស​កូ​វីដ​១៩​ក៏ដោយ ក៏​នៅតាម​ផ្ទះ​នានា​អាច​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​បាន​ដដែល​។ ឆ្លៀត​ក្នុងឱកាស​នេះ តំណាង​ស្រា​បៀរ កម្ពុជា បាន​ផ្ញើ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ​សម្រាប់​បុណ្យចូលឆ្នាំថ្មី ដែល​នឹង​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​១៣​ដល់​១៦ ខែមេសា​នេះ​។​
 
​លោក​លាង ពៅ ( ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែងថា​៖ «​ការរក្សា​សុវត្ថិភាព និង​សុខ​ភាពជា​កត្តា​ចម្បង​សម្រាប់​ពេលនេះ​។ ដូច្នេះ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំជូត ខ្ញុំ​សូម​បួងសួង​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ជូន​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់ ឱ្យ​រក​ទទួលទាន​មានបាន ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នានា ជាពិសេស​ពេលនេះ ដែល​ទូទាំង​ពិភពលោក​ត្រូវបាន​យាយី​ពី​វីរុស​កូ​វីដ​១៩​។ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ចៀស​ផុតពី​រឿង​អកុសល​ទាំងឡាយ​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ​»​។ 


 
​លោក​បន្តថា​៖ «​ដើម្បី​គេចផុត​ពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ តោង​ប្រជាជន​ខ្មែរ​យើង​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដោយ​ចៀសវាង​ការជួបជុំ មិនត្រូវ​ចេញ​ក្រៅ​បើ​មិនចាំបាច់ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ និង​សូម​តាមដាន​ការវិវឌ្ឍ​ថ្មីៗ​ពី​រដ្ឋាភិបាល​យើងទាំងអស់គ្នា​។ នៅផ្ទះ​ទាំងអស់គ្នា​ដើម្បី​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រលាញ់​»៕ 
 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com