ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! មិនចេះ​ក៏​គួរ​រៀន​ញ៊ាំ​ខ្លះ អាហារ​ហឹរ​ល្អ​ណាស់​ចំពោះ​សុខភាព​
16, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​អាហារ​ហឹរ​អាច​បណ្ដាលឱ្យមាន​អារម្មណ៍​ក្ដៅ​និង​ក្រហាយ​លើ​អណ្ដាត ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​។ ចង់ដឹង​ឬ​អត់ថា​តើ​អាហារ​ហឹរ​ល្អ​យ៉ាងណាខ្លះ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​អាហារ​ហឹរ ៖
 
១. វា​ជួយ​ពង្រឹង​សុខភាព​បេះដូង​
 
​នេះ​ក៏​ព្រោះតែ​វត្តមាន​របស់​ម្ទេស​ដែលមាន​ក្នុង​អាហារ​ហឹរ​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​ប្រឆាំង​ការ​រលាក​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​បេះដូង​។​
 
២. វា​ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ការទទួល​ទាន​អាហារ​ហឹរ​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​។ ភាព​ហឹរ​ក្ដៅ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ព្រមទាំង​សមត្ថភាព​នៃ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​គួរឱ្យកត់សម្គាល់​។ អាហារ​ហឹរ​ក៏​ជួយ​បន្ថយ​ចំណង់​អាហារ ឬ​ភាព​ឃ្លាន​ផងដែរ​។​
 
៣. វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​
 
​អត្ថប្រយោជន៍​សុខភាព​មួយទៀត​ដែល​អ្នក​អាច​ទទួលបាន​ពី​ការទទួល​ទាន​អាហារ​ហឹរ គឺ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ អាហារ​ហឹរ​ភាគច្រើន​មាន​ផ្ទុក​វីតាមីន A និង​វីតាមីន C ដែល​ជួយ​ពង្រឹង​ជ​ញ្ចាំ​ង​នៃ​បេះដូង ខណៈដែល​កម្ដៅ​ពី​ម្ទេស​បង្កើន​លំហូរ​ឈាម​ដូច្នេះ​សម្ពាធ​ឈាម​អ្នកនឹង​ប្រក្រតី​។ ការទទួល​ទាន​អាហារ​ហឹរ​ជួយ​ឱ្យ​បេះដូង​ដំណើរការ​ត្រឹមត្រូវ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៤. វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
 
​ដូច​បាន​រៀបរាប់​ខាងលើ​អាហារ​ហឹរ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី ហើយ​អ្នកនឹង​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាមិនខាន​។​
 
៥. វា​ជួយ​ឱ្យ​អារម្មណ៍​ល្អប្រសើរ​

​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​អារម្មណ៍​ឆាប់​ប្រែប្រួល ចូរ​សាកល្បង​ទទួលទាន​អាហារ​ហឹរ​។ អាហារ​ប្រភេទ​នេះ​ជួយ​បង្កើន​ការបញ្ចេញ​អ័រម៉ូន​អារម្មណ៍ល្អ ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com