ជាតិ
ត្រី​កំព្រា​ម​ស មាន​ដើមកំណើត​ពី​តំបន់​ទឹក​ភ្លាវ ចរាចរ​ចូលទៅ​រស់នៅក្នុង​ទឹកសាប នៃ​អាង​ទន្លេមេគង្គ​
15, Apr 2020 , 7:29 pm        
រូបភាព
​ត្រី​កំព្រា​ម​ស​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល
​ត្រី​កំព្រា​ម​ស​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល
ដោយ:
​ត្រី​កំព្រា​ម​ស គឺជា​ប្រភេទ​ត្រី​ដែល​រស់នៅក្នុង​តំបន់​ត្រូ​ពិ​ក ចាប់កំណើត​ក្នុង​ទឹក​ភ្លាវ (​ទឹកសមុទ្រ​លាយ​ទឹកសាប​) ហើយ​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅ​រស់នៅក្នុង​ទឹកសាប តាម​បណ្តា​ទន្លេ​ផ្សេងៗ ក្នុង​តំបន់ នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ថៃ ចាប់ពី​ទន្លេ​មេ​ខ្លង ពី​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ ខាងក្រោម​ល្បាក់ខោន អាង​ទន្លេមេគង្គ ទន្លេសាប និង​បឹង​ទន្លេសាប ទន្លេបាសាក់ ក្នុងប្រទេស​កម្ពុជា រហូតដល់​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​។



​វា​មានឈ្មោះ​វិទ្យាសាស្ត្រ (Polynemus aquilonaris) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Northern paradise fish មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៥.៨ ស​.​ម​។ វា​ស៊ី​ពពួកសត្វ​មាន​សម្បក​តូចៗ ដូចជា ក្តាម កំពឹស បង្គា ព្រោន​ជាដើម ជា​អាហារ​។​
 
​កត្តា​គំរាមកំហែង​ចំពោះ​ត្រី​កំព្រា​ម​ស មានដូចជា​៖ ការបំពុល​បរិស្ថាន និង ការនេសាទ​ហួស​កម្រិត គឺជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ចំពោះ​ពួកវា​។​

​ដកស្រង់​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org

© រក្សាសិទ្ធិដោយ thmeythmey.com