ជាតិ
វីដេអូ
វេជ្ជបណ្ឌិត អុឹម សោ​ភ​ណ្ឌ័​៖ ការ​អង្គុយ​យូរ និង​ឈរ​យូរ អាច​បង្ក​ជា​ជំងឺ​ឫសដូងបាត (​ភាគ​២)
15, Apr 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​អង្គុយ​បន្ទោបង់​យូរ​, ទល់លាមក​, រាក​រ៉ាំ​រៃ​, ប្រើ​កម្លាំងកាយ​ខ្លាំង លោក​វេជ្ជបណ្ឌិត អុឹម សោ​ភ​ណ្ឌ័ អះអាងថា អ្នក​ដែល​អង្គុយ​យូរ និង​ឈរ​យូរ នឹងធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម​ដែល​អាច​បង្ក​ទៅជា​កើត​ជំងឺ​ឫសដូងបាត​ដែរ​។ វេជ្ជបណ្ឌិត​ឯកទេស​វេជ្ជ​សាស្ត្រា​ទូទៅ រូបនេះ ពន្យល់​ដូច្នេះ​៖«​ពេលដែល​យើង​អង្គុយ​យូរ ឈរ​យូរ ធ្វើ​ឲ្យ​រាំងស្ទះ​សរសៃឈាម ឬ​សរសៃ​វ៉ែន​បាញ់​ពី​ជើង​ឡើងដល់​បេះដូង​ខាងស្ដាំ ដែល​ធ្វើ​ឲ្យ​ប៉ោង​រីក​សរសៃ​នៅ​បាត​គូទ អាច​បង្ក​ជា​ជំងឺ​ឫសដូងបាត​»​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក​វេជ្ជបណ្ឌិត អុឹម សោ​ភ​ណ្ឌ័ ឯកទេស​វេជ្ជ​សាស្ត្រា​ទូទៅ​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ​ដូច​ទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក​វេជ្ជបណ្ឌិត អុឹម សោ​ភ​ណ្ឌ័ បាន​ណែនាំ​ដូច្នេះ​ថា អ្នក​ដែល​ធ្វើ​ការងារ​អង្គុយ​យូរ ឬ​ឈរ​យូរ ត្រូវ​ឧស្សាហ៍​ធ្វើ​ចលនា​ដូចជា ដើរ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​ត្រូវ​ហាត់ប្រាណ​ដូចជា រត់ ឬ​ដើរ យ៉ាងហោច​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​៣០​នាទី​៕

Tag:
 ជំងឺ​ឫសដូងបាត​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com