COVID-19
កីឡាជាតិ
ជាតិ
ទោះគ្មានការប្រកួត តែកីឡាករបាល់ទាត់អាជីព បន្តហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន
× ទោះបីការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគត្រូវបានផ្អាក ហើយក្លិបមួយចំនួនរំសាយការប្រមូលផ្តុំហ្វឹកហាត់ តែយើងសង្កេតឃើញកីឡាករឆ្នើមៗរបស់កម្ពុជានៅតែបន្តហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែការហ្វឹកហាត់របស់ពួកគេមិនផ្តោតខ្លាំងលើបច្ចេកទេស ឬតិចនិកនោះទេ។
ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្អាកការប្រកួតពានរង្វាន់លីគកំពូល ដោយសារបារម្ភការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្ខំឲ្យក្លិបនីមួយៗសម្រេចរំសាយការប្រមូលផ្តុំហ្វឹកហាត់ជាក្រុម ដោយដាក់កាលវិភាគឲ្យកីឡាករហ្វឹកហាត់នៅតាមផ្ទះ។ តែក៏នៅមានក្លិបមួយចំនួន បន្តប្រមូលផ្តុំហ្វឹកហាត់ដោយបែងចែកជាក្រុមតូចៗផងដែរ។
ក្រៅពីកីឡាករឆ្នើម ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, ច្រឹង ពលរដ្ឋ, សឿយ វិសាល និង គួច សុគម្ភៈ ជាដើម យើងសង្កេតឃើញកីឡាករតាមក្លិបផ្សេងៗទៀត ក៏បានបង្ហាញសកម្មភាពហ្វឹកហាត់នៅផ្ទះរបស់ខ្លួន ក្នុងអំឡុងពេលផ្អាកការប្រកួតផងដែរ។ ប៉ុន្តែការហ្វឹកហាត់របស់កីឡាករភាគច្រើន ផ្តោតលើការពង្រឹងកាយសម្បទា និងកម្លាំងកាយ ពោលគឺមិនហាត់ជាមួយបាល់នោះទេ។
សូមទស្សនាសកម្មភាពហ្វឹកហាត់ខ្លះៗរបស់កីឡាករតាមក្លិបមួយចំនួនដូចខាងក្រោម៖
សកម្មភាពហ្វឹកហាត់របស់កីឡាករបឹងកេត
សកម្មភាពហ្វឹកហាត់របស់កីឡាករណាហ្គាវើលដ៍
សកម្មភាពហ្វឹកហាត់របស់កីឡាករភ្នំពេញក្រោន
កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ប្រាក់ មុន្នីឧត្តម
Tag:
បាល់ទាត់
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com