ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
របរ​លក់​គោម​របស់​អ្នកស្រី បូ​និច្ច នៅតែមាន​ទីផ្សារ ទោះ​បុណ្យចូលឆ្នាំ ត្រូវ​ផ្អាក
15, Apr 2020 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ ជាទូទៅ នៅពេល​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំ គេ​តែង​រៀបចំ​តុបតែង​លម្អ​នៅតាម​ទីកន្លែង​កម្សាន្ត​នានា សម្រាប់​ឲ្យ​មនុស្សម្នា​ទៅ​ទស្សនា​កម្សាន្ត​។ ប៉ុន្តែ​ក្រោយពី​មានការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល បានប្រកាស​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​កាត់បន្ថយ​ការជួប​ជុំគ្នា ហើយ​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធី​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​របរ​លក់​គោម និង​សម្ភារ​តុបតែង​សម្រាប់​ចូលឆ្នាំ​របស់​អ្នកស្រី នឿន បូ​និច្ច នៅតែមាន​ទីផ្សារ គ្រាន់តែ​មានការ​កាត់បន្ថយ​តិចជាង​ឆ្នាំមុនៗ​។


 
​អ្នកស្រី នឿន បូ​និច្ច ជា​ម្ចាស់​អាជីវកម្ម​លក់​សម្ភារ​តុបតែង សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ ដូចជា គោម​ផ្កាយ​, ទង់​, ស្លាក​សួស្ដី​ឆ្នាំ​ថ្មី​, អង្រុត​, ទ្រូ និង មួក​ស្លឹក ជាដើម​។ ក្រៅពី​រដូវចូលឆ្នាំ អ្នកស្រី ប្រកប​របរ​ធ្វើ​ស្លាក​យីហោ​។ អ្នកស្រី ប្រកប​របរ​ទាំងនេះ​ជាង​១០​ឆ្នាំ​មកហើយ ដោយ​បន្ត​ពី​ម្ដាយ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖
 

Tag:
 ចូលឆ្នាំ​
  របរ​លក់​គោម​
© រក្សាសិទ្ធិដោយ thmeythmey.com