COVID-19
ជាតិ
សង្គមជាតិ
ក្រសួង រកឃើញ​អាល់កុល​លាងដៃ​មួយចំនួន មិនអាច​សម្លាប់​មេរោគ និង​ប៉ះពាល់​សុខភាព​ថែមទៀត​
15, Apr 2020 , 11:29 pm        
រូបភាព
​ដោយ​៖ សែម ម៉ូ​នី​តា 

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សង្កេតឃើញថា នៅលើ​ទីផ្សារ​បច្ចុប្បន្ន មានការ​ផ្សព្វផ្សាយ និង​កំពុង​ចរាចរ​លក់​ផលិតផល​អាល់កុល ក៏ដូចជា​ផលិតផល​លាង​សម្អាត​ដៃ និង ផលិតផល​ផ្សេងទៀត សម្រាប់​ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ពុំមាន​ការត្រួតពិនិត្យ​គុណភាព និង គ្មាន​ការចុះបញ្ជី​ផលិតផល​ច្បាស់លាស់​ឡើយ​។

 
​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ អះអាងថា បានធ្វើ​តេស្ត​លើ​ផលិតផល​ទាំងនោះ ដោយ​លទ្ធផល​បង្ហាញថា ក្នុងចំណោម​ផលិតផល​ទាំងនោះ មាន​មួយចំនួន មាន​បរិមាណ​អេតាណុល ក្នុង​កម្រិត មិនអាច​សម្លាប់​មេរោគ​បាន ហើយ​មួយចំនួនទៀត មាន​បរិមាណ​មេ​តា​ណុល ក្នុង​កម្រិត អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទៀតផង​។  
 
​តាមរយៈ​សេចក្តីណែនាំ ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​និង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ មុនពេល​ទិញ​ផលិតផល​ទាំងនោះ ដើម្បី​ជៀសវាង​ការខាតបង់​ថវិកា និង​ផលប៉ះពាល់​សុខភាព​។ 
 
​កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្លាប់​រឹបអូស​ផលិតផល​លាងដៃ​មួយចំនួន​រួចមកហើយ ក្រោយ​ពិនិត្យឃើញថា ផលិតផល​ទាំងនោះ មិនមាន​គុណភាព​និង​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​៕

Tag:
 COVID-19
  ផលិត​លាងដៃ
© រក្សាសិទ្ធិដោយ thmeythmey.com