ពីនេះ ពីនោះ
តើ​ពាក្យ «​ត្រុដិ​» និង​«​ត្រស្តិ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
14, Apr 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ត្រុដិ​» និង​«​ត្រស្តិ​» មាន​សូរសព្ទ​សំឡេង និង​ការសរសេរ​ខុសគ្នា​ស្រឡះ ប៉ុន្តែ​ពាក្យ​ទាំង​២​នេះ មានន័យ​ដូចគ្នា​។ «​ត្រុដិ​» និង​«​ត្រស្តិ​» ជា​ដំណើរ​កាត់​, ការផ្តាច់​។ សម្រាប់​ប្រារព្ធ​ក្នុង​រាជពិធី​ដំណើរ​ផ្តាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​។​



​យោងតាម​វចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ត្រុដិ​» និង​«​ត្រស្តិ​» តែង​មានន័យថា ជា​ឈ្មោះ​ភ្លេង ចម្រៀង​មួយ​ប្រភេទ ដែល​បណ្តាជន​នៅ​ទូទាំង​រាជធានី​ខេត្ត សម្រាប់​សម្តែង​តែ​នៅក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​តែប៉ុណ្ណោះ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ដែល​ឈាន​មកដល់​។ 
 
«​ត្រុដិ​» និង​«​ត្រស្តិ​» ជា​ពិធី​ដែល​ប្រារព្ធ​ឡើង​នៅវេលា​យប់ ១៤ រោច ខែផល្គុន​។ កាលពី​សម័យ​ដើម គេ​តែង​ហៅថា ជា​ពិធី​ភាណ​យក្ខ ឬ​សូត្រ​ភាណ​យក្ខ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com