ពីនេះ ពីនោះ
តើពាក្យ «ត្រុដិ» និង«ត្រស្តិ» មានន័យខុសគ្នាដូចម្តេច? 
×![]()
ពាក្យ «ត្រុដិ» និង«ត្រស្តិ» មានសូរសព្ទសំឡេង និងការសរសេរខុសគ្នាស្រឡះ ប៉ុន្តែពាក្យទាំង២នេះ មានន័យដូចគ្នា។ «ត្រុដិ» និង«ត្រស្តិ» ជាដំណើរកាត់, ការផ្តាច់។ សម្រាប់ប្រារព្ធក្នុងរាជពិធីដំណើរផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។
យោងតាមវចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ «ត្រុដិ» និង«ត្រស្តិ» តែងមានន័យថា ជាឈ្មោះភ្លេង ចម្រៀងមួយប្រភេទ ដែលបណ្តាជននៅទូទាំងរាជធានីខេត្ត សម្រាប់សម្តែងតែនៅក្នុងឱកាសចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ដើម្បីអបអរសាទរឆ្នាំថ្មីដែលឈានមកដល់។
«ត្រុដិ» និង«ត្រស្តិ» ជាពិធីដែលប្រារព្ធឡើងនៅវេលាយប់ ១៤ រោច ខែផល្គុន។ កាលពីសម័យដើម គេតែងហៅថា ជាពិធីភាណយក្ខ ឬសូត្រភាណយក្ខ៕
© រក្សាសិទ្ធិដោយ thmeythmey.com