ជាតិ
វីដេអូ
សុខភាព
បុរសប្រឈមនឹងកើត«ឫសដូងបាត»ច្រើនជាងស្ត្រី ដោយការប្រើកម្លាំងពលកម្មច្រើន (ភាគ៣)
× ភ្នំពេញ៖ បុរសមានភាគរយកើតជំងឺឫសដូងបាតច្រើនជាងស្ត្រី២ដង ព្រោះប្រើកម្លាំងពលកម្មច្រើនដូចជា ការលើករបស់ធ្ងន់ៗដែលធ្វើឲ្យងាយឡើងសម្ពាធនៅក្នុងពោះ បង្កទៅជាជំងឺឫសដូងបាត។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត អ៊ឹម សោភណ្ឌ័ ឯកទេសវេជ្ជសាស្ត្រទូទៅ ដោយលោកវិជ្ជបណ្ឌិតបញ្ជាក់ថា បុរសដែលមានវ័យចំណាស់ក៏ប្រឈមច្រើន នឹងកើតឫសដូងបាត។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត អ៊ឹម សោភណ្ឌ័ ឯកទេសវិទ្យាសាស្ត្រទូទៅនៃមន្ទីរពេទ្យអឃីតកោះពេជ្រដូចទៅ៖
ទោះបី បុរសមានភាគរយជំងឺឫសដូងបាតច្រើនក៏ពិតមែន តែមនុស្សវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ក៏មានភាគរយកើតជំងឺឫសដូងបាតច្រើនដែរ។ លោកវេជ្ជបណ្ឌិត សោភណ្ឌ័ បានរៀបរាប់ដូច្នេះថា៖«មនុស្សមានអាយុច្រើនធ្វើឲ្យសរសៃវ៉ែនខ្សោយ និងមិនសូវធ្វើចលនាលំហាត់ប្រាណ ដែលធ្វើឲ្យប្រឈមនឹងជំងឺឫសដូងបាតច្រើន»។
ជំងឺឫសដូងបាតមានរោគសញ្ញាដូចជា បន្ទោបង់មានឈាម ពិបាកបន្ទោបង់ ឈឺចាប់រាល់ពេលបន្ទោបង់ជាដើម។ ប៉ុន្តែ រាល់ពេលបន្ទោបង់មានឈាមមិនមែនសុទ្ធតែជំងឺឫសដូងនោះទេ ពោលគឺអាចមានជំងឺដូចជា ដុំសាច់ពោះវៀន មហារីកពោះវៀនធំ រលាកពោះវៀនធំ ដែលទាមទារឲ្យអ្នកជំងឺត្រូវពិនិត្យនិងធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវ៕
Tag:
បុរស
ជំងឺឫសដូងបាត
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com