អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេយកចិត្តទុកដាក់ដល់ក្រុមការងារជួរមុខក្នុងសហគមន៍
16, Apr 2020 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅតែ​ជា​បញ្ហា​គួរឱ្យ​បារម្ភ ដែល​យើងទាំងអស់គ្នា​មិនអាច​មើលស្រាល​បាន​នោះទេ ពីព្រោះ​នៅ​ទូទាំង​ពិភពលោក​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ឡើយ​។ ក្រ​ឡែក​មើល​ក្នុងប្រទេស​កម្ពុជា​យើង​វិញ ថ្វី​ត្បិត​ស្ថានភាព​ហាក់​មាន​ភាពប្រសើរ​ជាង​មុន​ដោយ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​មាន​ចំនួន​តិច ហើយ​អ្នកជា​សះស្បើយ​មាន​ចំនួន​ច្រើនជាង​មុន ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ទទូច​ឱ្យ​ប្រជាជន​មិនត្រូវ​ធ្វេស​ប្រ​ហេស ឬ​មើលស្រាល​ឡើយ​។​

​ដើម្បី​ជាការ​ចូលរួម​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ជួរមុខ ដែល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្រុមការងារ ផាក កាហ្វេ បាន​មាន​ចូលរួម​រៀបចំ​ម្ហូប​ចំនួន ១០០០ ប្រអប់ ដែលមាន​តម្លៃ​ប្រមាណ ៤០០០ ដុល្លារ​អាមេរិក ជូន​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ថ្មីៗ​នេះ​ផងដែរ ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល រាជរដ្ឋាភិបាល​បានចេញ​យុទ្ធនាការ​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​។ ក្រុមការងារ ផាក កាហ្វេ ក៏បាន​រៀបចំ​កាហ្វេ និង​អាហារ​មួយចំនួន យកទៅ​ជូន​ពួកគាត់​នៅតាម​គោលដៅ​មួយចំនួន ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ជួរមុខ ដែល​កំពុង​ត្រួតពិនិត្យ​និង​ហាមឃាត់​ចរាចរណ៍​តាម​ដងផ្លូវ​។ 

​សកម្មភាព​ទាំងនេះ គឺជា​សកម្មភាព​ចូលរួម​សង្គម​ដែល ផាក កាហ្វេ តែងតែ​ធ្វើ និង​ឲ្យ​តម្លៃ​។ ផាក កាហ្វេ តែងតែ​អរគុណ ដឹងគុណ និង​ស្ងើចសរសើរ ក្រុមការងារ​ជួរមុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​យ៉ាងខ្លាំង ដែល​ពួកគាត់​តែងតែ​ខិតខំ​អស់ពី​កំលាំងកាយ​ចិត្ត បំពេញភារកិច្ច​ដ៏​សំខាន់​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com