ជាតិ
សេដ្ឋកិច្ច
តាកែវ នឹងមាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​អាចបង្កើត​ការងារ​ដល់ក​ម្មករ​ជិត​៣​ពាន់​នាក់​
16, Apr 2020 , 9:59 pm        
រូបភាព
​តាកែវ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ បាន​បន្ត​អនុម័ត​ឱ្យ​ក្រុមហ៊ុន​រោងចក្រ​ថ្មី​១​ទៀត ដែលមាន​ដើមទុន​សរុប ៥,៨ លាន​ដុ​លា្ល​រ និង​អាចបង្កើត​ការងារ​ដល់ក​ម្មករ​-​កម្ម​ការ​នី​ចំនួន ២.៩៧៤​នាក់​។ បើតាម CDC ក្រុមហ៊ុន​នេះ មាន​ឈ្មោះថា CAMBODIA WUXI JIN MAO GARMENT CO., LTD. មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង​។

 
​នា​ពាក់កណ្ដាល​ខែមេសា​ឆ្នាំ​២០២០​នេះ CDC បានអនុម័ត​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន ១៥​រួចមកហើយ ដែលមាន​ទឹកប្រាក់​សរុប​ដល់​ទៅ ២២៥.៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​ដល់ក​ម្មករ​-​កម្ម​ការ​នី​ជាង ៧,៦២០​នាក់​។ ក្រុមហ៊ុន​ទាំងនោះ វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កាត់ដេរ​, រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព​, រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​, រោងចក្រ​ផលិត​ម្សៅ​មី និង​កែឆ្នៃ​ដំឡូង​មី​,​បង្កើត​កសិដ្ឋាន​ដំណាំ​ចេក​,​វិនិយោគ​លើ​សណ្ឋាគារ និង​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​។​
 
​សូមបញ្ជាក់ថា CDC សម្រេច​ចុះបញ្ជី​ឲ្យ​អ្នកវិនិយោគ​បង្កើត​ក្រុមហ៊ុន​ជាង​២៦០០​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៩ ដែល​ភាគច្រើន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​៤ គឺ​កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​រោងចក្រ សហគ្រាស​៕ 

Tag:
 សេដ្ឋកិច្ច​
  រោងចក្រ​
  កម្មករ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com