ជាតិ
សេដ្ឋកិច្ច
តាកែវ នឹងមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលអាចបង្កើតការងារដល់កម្មករជិត៣ពាន់នាក់
× តាកែវ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ បានបន្តអនុម័តឱ្យក្រុមហ៊ុនរោងចក្រថ្មី១ទៀត ដែលមានដើមទុនសរុប ៥,៨ លានដុលា្លរ និងអាចបង្កើតការងារដល់កម្មករ-កម្មការនីចំនួន ២.៩៧៤នាក់។ បើតាម CDC ក្រុមហ៊ុននេះ មានឈ្មោះថា CAMBODIA WUXI JIN MAO GARMENT CO., LTD. មានទីតាំងវិនិយោគស្ថិតនៅភូមិ ល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង។
នាពាក់កណ្ដាលខែមេសាឆ្នាំ២០២០នេះ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥រួចមកហើយ ដែលមានទឹកប្រាក់សរុបដល់ទៅ ២២៥.៥លានដុល្លារអាមេរិក និងបង្កើតការងារដល់កម្មករ-កម្មការនីជាង ៧,៦២០នាក់។ ក្រុមហ៊ុនទាំងនោះ វិនិយោគលើការបង្កើតរោងចក្រកាត់ដេរ, រោងចក្រផលិតក្រដាសទ្រនាប់ពុម្ព, រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា, រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ, រោងចក្រផលិតម្សៅមី និងកែឆ្នៃដំឡូងមី,បង្កើតកសិដ្ឋានដំណាំចេក,វិនិយោគលើសណ្ឋាគារ និងមន្ទីរពហុព្យាបាលជំងឺនៅកម្ពុជា។
សូមបញ្ជាក់ថា CDC សម្រេចចុះបញ្ជីឲ្យអ្នកវិនិយោគបង្កើតក្រុមហ៊ុនជាង២៦០០ក្រុមហ៊ុន នៅឆ្នាំ២០១៩ ដែលភាគច្រើនវិនិយោគលើវិស័យសំខាន់ៗ៤ គឺកសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យរោងចក្រ សហគ្រាស៕
Tag:
សេដ្ឋកិច្ច
រោងចក្រ
កម្មករ
CDC
© រក្សាសិទ្ធិដោយ thmeythmey.com