ជាតិ
ចូលឆ្នាំ​ខ្មែរ​៤​ថ្ងៃ​៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ថយចុះ​៦៥​ករណី បើ​ធៀប​នឹង​ឆ្នាំមុន​
17, Apr 2020 , 2:37 pm        
រូបភាព
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ​៖ អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣​ដល់​១៦ ខែមេសា ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​៤៥​ករណី ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​១៤​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ថយចុះ​៦៥​ករណី និង​ចំនួន​អ្នកស្លាប់​ថយចុះ​៣១​នាក់​។ នេះ​បើតាម​របាយ​ការណ៍ ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់​ធ្លាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។


 
​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤៥​ករណី​នៅ​ទូទាំងប្រទេស ​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​នេះ គឺ​បង្កឡើង​ដោយសារ ការ​បើ​លើស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​គ្នា និង​ការមិន​ប្រកាន់​ស្ដាំ​។ របាយការណ៍​ដដែល បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​ថ្ងៃនេះ មាន​អ្នករងរបួស​ជាង​៩០​នាក់ ដែល​ក្នុងនោះ​មាន​អ្នករបួសធ្ងន់​៥៦​នាក់ និង​របួសស្រាល​៣៥​នាក់​។ តួលេខ​អ្នករងរបួស​ជាង​៩០​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន ​មានការ​ថយចុះ​ជាង​១០០​នាក់ ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​៕ 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com