ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង កុំ​ភ្លេច​ព្យាយាម​ញ៉ាំ​អាហារ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ទាំងនេះ​
18, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជម្រើស​របៀប​រស់នៅ​ផ្តល់​សុខភាព​ល្អ​ជាង​មុន​គឺជា​ប្រព័ន្ធ​ការពារ​ខ្លួន​ដំបូង​គេ​ហើយ​សម្រាប់​សុខភាព​មនុស្ស​យើង​។ ដូច្នេះ​កាលណា​របៀប​រស់នៅ​ផ្តល់​សុខភាព​ហើយ វា​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​បែប​ធម្មជាតិ​តែម្តង​។ ក្រៅពី​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ ១៩ តាមរយៈ ការរស់នៅ​ឆ្ងាយ​ពី​គេ អនាម័យ​ល្អ និង​ចៀសវាង​ការប៉ះពាល់​នឹង​អ្នកជំងឺ តែ​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​ជាមួយនឹង​អាហារ​សម្បូរ​ជីវជាតិ និង​អង់​ទី​អុកស៊ីដ​ង់ នឹង​អាច​ប្រឆាំង​ការឈ្លានពាន​របស់​មេរោគ​បាន​។​


 
​អង់​ទី​អុកស៊ីដ​ង់​នឹង​ជួយ​ការពារ និង​ជួយ​ឲ្យ​សរីរាង្គ​ដែល​ខូចខាត​ដោយសារតែ​រ៉ាឌីកាល​សេរី​ខ្លះ​ត្រឡប់មក​ធម្មតា​វិញ​បាន​។ អង់​ទី​អុកស៊ីដ​ង់​អាច​ការពារ​ការខូចខាត​របស់​កោសិកា​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល​សេរី​បាន​។ 
 
​ដើម្បី​ទទួលបាន​ប្រភព​នៃ​អង់​ទី​អុកស៊ីដ​ង់​ល្អៗ ចូរ​ព្យាយាម​បញ្ចូល​អាហារ​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​៖
 
•​ ​វីតាមីន A៖ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ស៊ុត និង​ថ្លើម​សត្វ​
•​ ​វីតាមីន C៖ បន្លែ និង​ផ្លែឈើ​ភាគច្រើន ជាពិសេស​ផ្លែ​បឺ​រី ក្រូច និង​ម្ទេស​ប្លោក​
•​ ​វីតាមីន E៖ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ គ្រាប់​ផ្កាឈូករ័ត្ន និង​ប្រេង​បន្លែ​ផ្សេងៗ​ទៀត បន្លែ​ពណ៌​បៃតង​
•​ ​ផ្លែឈើ និង​បន្លែ​ពណ៌​ស្រស់​ដូចជា​ការ៉ុត ស្ពៃ​ស្ពី​ណា​ច និង​ស្វាយ​
•​ ​វីតាមីន D៖ អាហារ​ដែល​ផ្ទុក​ទៅដោយ​វីតាមីន D មានដូចជា ត្រី​សម្បូរ​ខ្លាញ់ ស៊ុត ទឹក​សណ្តែកសៀង​។​ល​។ ខណៈពេលដែល​ការសិក្សា​ជាច្រើន​ត្រូវការ​ធ្វើឡើង​ដើម្បី​ដឹង​អំពី​ទំនាក់ទំនង​វីតាមីន D និង សុខភាព​ប្រព័ន្ធ​ភាពស៊ាំ តែ​ការស្រាវជ្រាវ​ខ្លះ​សន្យាថា ការពិនិត្យ​ចំនួន​វីតាមីន D ក្នុង​ខ្លួន អាចជួយ​ឲ្យ​រាងកាយ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម​បាន​។ រាងកាយ​ក៏ត្រូវ​ការ​វីតាមីន D គ្រប់គ្រាន់​ដើម្បី​ផលិត​ប្រូតេអ៊ីន​សម្លាប់​បាក់តេរី និង​វីរុស​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com