COVID-19
អន្តរជាតិ
បុរសវ័យ៩៩ឆ្នាំម្នាក់ រៃអង្គាសប្រាក់៨លានដុល្លារជូនសេវាសុខភាពអង់គ្លេស លោកកាពីទែន Tom Moore (ថម ម័រ) ដែលជាទាហានជើងគោកចូលនិវត្តន៍ ប្រភពរូប៖ Reuters
× អតីតទាហានមួយរូបដែលមានអាយុ៩៩ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសបានរៃអង្គាសថវិកាជិត៨លានដុល្លារដើម្បីបរិច្ចាគទៅកាន់ក្រុមសេវាសុខភាពរបស់ប្រទេសអង់គ្លេសនាអំឡុងពេលនៃការឆ្លងរបស់វីរុសកូវីត-១៩។
លោកកាពីទែន Tom Moore (ថម ម័រ) ដែលជាទាហានជើងគោកចូលនិវត្តន៍ម្នាក់បានធ្វើការដើរជុំវិញផ្ទះរបស់លោកជាមួយនឹងឈើច្រត់ ក្នុងចម្ងាយប្រមាណ២៥ម៉ែត្រក្នុងមួយជុំ ឲ្យបាន១០០ដងមុននឹងថ្ងៃខួបកំណើតទី១០០ឆ្នាំរបស់លោកនៅចុងខែនេះ។
សកម្មភាពរបស់លោកបានធ្វើឲ្យប្រជាជនទូទៅមានអារម្មណ៍ក្តុកក្តួលជាពន់ពេក។ ដំបូងឡើយ លោក Tom Moore បានកំណត់គោលដៅត្រឹមតែជិត៥សែន៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters លោក Moore បានធ្វើសកម្មភាពមួយនេះក្នុងន័យតបស្នងទៅកាន់សេវាសុខភាពជាតិ (NHS) ដែលបានជួយព្យាបាលលោកពីការបាក់ចង្អេះកាលពីរយៈពីរឆ្នាំមុន។ លោក Tom Moore បានសម្រេចជុំទី១០០របស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦នេះ។
កូនប្រសាប្រុសរបស់លោក Moore គីលោក Colin Ingram (កូលីន អ៊ីនក្រាម) បាននិយាយថា ឪពុកក្មេករបស់លោកពិតជាសប្បាយចិត្តជាមួយនឹងសកម្មភាពនេះណាស់ ហើយឪពុកក្មេកលោកនឹងបន្តធ្វើវាទៀតបើពលរដ្ឋទូទៅនៅបន្តបរិច្ចាគថវិការបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com