COVID-19
ជាតិ
សង្គមជាតិ
ស្ថានទូត៖ ខ្មែរ៣នាក់ ដែលឆ្លងកូវីដ-១៩ នៅកូរ៉េខាងត្បូង ជាសះស្បើយហើយ
17, Apr 2020 , 4:32 pm        
រូបភាព
លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង)
លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង)
ដោយ: ថ្មីៗ
ពលរដ្ឋខ្មែរ៣នាក់ ដែលឆ្លងជំងីកូវីដ-១៩ នៅកូរ៉េខាងត្បូង បានជាសះស្បើយវិញហើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។



ស្ថានទូត សរសេរដូច្នេះថា៖«ពួកគាត់ បានរៀបចំបែបបទ ដើម្បីចេញពីមន្ទីរពេទ្យតាំងពីព្រឹកមិញ ហើយឥឡូវអ្នកទាំង៣ បានមកដល់ផ្ទះដោយសុវត្ថិភាព។ គ្រូពេទ្យ បានផ្តាំថា ក្នុងករណីពេលត្រឡប់មកផ្ទះវិញ ក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការចេញជារោគសញ្ញាជំងឺនេះឡើងវិញ ត្រូវផ្ដល់ដំណឹងទៅពេទ្យ ដើម្បីពិនិត្យបន្តទៀត»។

អត្ថបទទាក់ទង
 

ក្នុងចំណោមអ្នកទាំង៣នោះ គឺម្នាក់ជាស្រ្តី អាយុ២៣ឆ្នាំ បានឆ្លងកូវីដ-១៩ ពីស្វាមីរបស់នាង ជាជនជាតិកូរ៉េ ហើយម្នាក់ទៀត ជាស្រ្តីអាយុ៤៦ឆ្នាំ ដែលជាម្តាយរបស់នាង និង កូនប្រុស (កូនកាត់) អាយុជាង៣ខែរបស់នាង ក៏ឆ្លងពីស្វាមីដែរ។ ស្ថានទូតកម្ពុជា ផ្តល់ព័ត៌មានអំពីអ្នកទាំង៣ ដែលឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា។

កូរ៉េខាងត្បូង ក៏ជាប្រទេសមួយ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនគួរសមដែរ តែក្រោយមក បានចាត់វិធានការទប់ស្កាត់ទាន់ ដែលធ្វើឲ្យចំនួនអ្នកឆ្លង មិនសូវកើនឡើង ហើយចំនួនអ្នកជាសះស្បើយ មានការកើនឡើង។ គិតត្រឹមថ្ងៃទី១៧ ខែមេសា កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១ម៉ឺននាក់ ដោយក្នុងនោះស្លាប់ជាង២រយនាក់ និង ជាសះស្បើយជាង៧,៨ពាន់នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com