COVID-19
អន្តរជាតិ
COVID-19៖ សិង្ហ​បុរី ពិន័យ​មនុស្ស​២៨​នាក់ ព្រោះ​បំពាន​វិធានការ​គម្លាត​សុវត្ថិភាព​
17, Apr 2020 , 4:48 pm        
រូបភាព
ដោយ:
​មនុស្ស​ចំនួន​២៨​នាក់ ទទួលរង​ការពិន័យ​១​ពាន់​ដុល្លារ​សិង្ហ​បុរី (៧០២​ដុល្លារ​អាមេរិក​) និង​៤​នាក់​ទៀត​ស្ថិតក្រោម​ការស៊ើបអង្កេត​ចំពោះ​ការមិន​អនុវត្តតាម​វិធានការ​គម្លាត​សុវត្ថិភាព​នៅពេល​ដឹកជញ្ជូន​កម្មករ​តាម​រថយន្ត​។ នេះ​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia​។​

 
​យោងតាម​ក្រសួង​ការងារ​សិង្ហ​បុរី អ្នក​ដែល​រកឃើញថា​មាន​ចេតនា​បំពាន​ច្បាប់ នឹង​ប្រឈម​ទៅនឹង​ការពិន័យ​១​ម៉ឺន​ដុល្លា​សិង្ហ​បុរី (៧,០២៦​ដុល្លារ​អាមេរិក​) ជាប់​ព​ន្ធា​គារ​ចំនួន​៦​ខែ ឫ​អនុវត្ត​ទោស​ទាំង​២​ខាងលើ​។ លើសពីនោះ អាជ្ញាធរ ក៏ នឹង​ពិន័យ​ជា​ប្រា​ក់លើ​ក្រុមហ៊ុន​ដឹកជញ្ជូន និង​អ្នកបើកបរ បើសិនជា​មិន​អនុវត្តតាម​វិធានការ​គម្លាត​សុវត្ថិភាព នៅពេល​ដឹកជញ្ជូន​កម្មករ​ផងដែរ​។​
 
​មនុស្ស​ទាំង​២៨​នាក់​ដែលជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ដែល​រកឃើញថា​មិន​អនុវត្តតាម​បញ្ញត្តិ​ខាងលើ ត្រូវបាន​រកឃើញ អំឡុងពេល​ចុះ​អនុវត្ត​ច្បាប់រួម​រវាង​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក និង​នគរបាល​ចរាចរណ៍​។​
 
​ក្រសួង​ការងារ​សិង្ហ​បុរី​បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាច្រើន​បានរៀបចំ​អនុវត្ត​វិធាន​ការដែល​ដាក់ចេញ​នេះ​តាំងតែ​ពីថ្ងៃ​ចន្ទ​។ ក្រសួង​ដដែល​នេះ​បន្ថែមថា​៖ «​យើង​ទទូច​ឲ្យ​និ​យោ​ជិ​ក​ដែល​នៅ​សេសសល់ ធ្វើការ​កែតម្រូវ​ជា​ចំ​បាច់ ដើម្បី​អនុវត្ត​បញ្ញត្តិ​ខាងលើ​ជាបន្ទាន់​។ ប្រតិបត្តិ​ការអនុវត្ត​ច្បាប់រួម នៅលើ​កោះ​ទាំងមូល នឹង​បន្ត​ក្នុង​រយៈពេល​កាត់ផ្តាច់​ទំនាក់ទំនង​សង្គម​នេះ​»​។​
 
​វិធានការ​គម្លាត​សុវត្ថិភាព កំពុង​ត្រូវបាន​ដាក់ចេញ​ក្រោយ​ករណី​ឆ្លង COVID-19 បាន​ហក់​ឡើង​យ៉ាង​លឿន​។ គិត​ត្រឹម​ថ្ងៃទី​១៦ ខែមេសា ករណី​ឆ្លង​នៅ​សិង្ហ​បុរី មាន​លើស​បួន​នាក់ ដែល​ករណី​ឆ្លង​ចុងក្រោយ​កើតឡើង​លើ​ពលករ​បរទេស​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com