ពីនេះ ពីនោះ
រូបត្លុក
ធនាគារ ក៏ជាកូនបំណុលគេដែរ…!
× ភ្នំពេញ៖ នៅពេលដែលវិបត្តិសុខភាពកូវីដ-១៩ ចូលមកដល់ភ្លាម ម្នាក់ៗស្នើសុំការអន្តរាគមន៍ពីសំណាក់ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុនានាឲ្យជួយពន្យាពេលការបង់ទាំងដើម ទាំងការប្រាក់ ឬបង់តែការប្រាក់ ជាដើម។ ប្រសិនបើធនគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុអាចជួយបាន គឺជារឿងដ៏ល្អបំផុតនៅក្នុងគ្រាប្រឈមដ៏លំបាកនេះ។ ប៉ុន្តែ ចំណុចមួយដែលអតិថិជនត្រូវយល់ផងដែរនោះ គឺថា ធនគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ ក៏ជាកូនបំណុលរបស់អតិថិជនដែលយកប្រាក់ទៅតម្កល់ដែរ។ ស្របពេលជាមួយគ្នា ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ ក៏អាចខ្ចីទុនពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេស ឬនៅក្រៅប្រទេសផងដែរ។ ម្យ៉ាងទៀត គេគួរដឹងថា ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ប្រើប្រាស់បុគ្គលិកច្រើនរយនាក់ ឬច្រើនពាន់នាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com