ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ភាព​អស្ចារ្យ នៃ​ក្បាច់គុន​បញ្ច​សិលា​នៅ​តំបន់​អាស៊ីអាគ្នេយ៍
18, Apr 2020 , 5:59 pm        
រូបភាព
ដោយ៖ ស៊ី​ធី​

​ក្បាច់គុន​បញ្ច​សិលា​ត្រូវបាន​គេ​មើលរំលង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ក្បាច់គុន​នៅ​តំបន់​អាស៊ាន​មួយ​នេះ ត្រូវបាន​ចូលរួម​ហាត់​ដូចជា​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយ​ណេ ថៃ សិង្ហ​បុរី កម្ពុជា និង ហ្វីលីពីន​ជាដើម​។ ក្បាច់គុន​នេះ​មាន​រហូតដល់​ជាង ១០០០ ស្នៀត ហើយ​ត្រូវបាន​រីកសាយ​ភាយ​ទៅ​តំបន់​អឺរ៉ុប និង​ប្រទេស​ជាច្រើន​រួមមាន អូទ្រីស បារាំង ចក្រភព​អង់គ្លេស និង សហរដ្ឋអាមេរិក​។​



 សូម​ឈ្វេងយល់​អំពី​ក្បាច់គុន​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ ថា​តើ​បន្ត​រីកដុះដាល​ជុំវិញ​ពិភពលោក​ដោយ​របៀប​ណា​។ 
 
​សង្ខេបនៃ​ក្បាច់គុន​បញ្ច​សិលា​
 
​ភស្តុតាង​ខាង​បុរាណវិទ្យា​នៃ​ក្បាច់គុន​បញ្ច​សិលា​ត្រូវបាន​គេ​រកឃើញ​នៅ​វិហារ Borobudur ស្ថិតនៅ​ក្រុង Java ប្រទេស​ឥណ្ឌូណេស៊ី​កាល​សតវត្ស​ទី​៨​។  វា​ជា​ក្បាច់គុន​មួយ​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ការពារ​ខ្លួន​អំឡុងពេល​មាន​សង្គ្រាម​។ បញ្ច​សិលា​ផ្ដោតលើ​បច្ចេកទេស​ប្រើ​ជើង និង ចលនា​ដៃ ក៏ដូចជា​ការបង្កើត​ក្បាច់​ប្រយុទ្ធ​ដែរ​។ លើសពីនេះ​ក្បាច់​នេះ​ក៏មាន​ការប្រើ​កាំបិត​ស្នៀត  និង កាំបិតផ្គាក់ និង​អាវុធ​មួយចំនួន​ផ្សេងទៀត​ដែល​អាច​ប្រើ​បាន​។ 

​ការ​តែងខ្លួន និង សម្លៀកបំពាក់​នៃ​ក្បាច់គុន បញ្ច​សិលា​
 
​កូនសិស្ស​ហាត់គុន​បញ្ច​សិលា​មាន​ឯកសណ្ឋាន​ពណ៌​ខ្មៅ​និង​មាន​កន្សែងដៃ​ផង ដែល​គេ​ជឿ​លើ​ជំនឿ​ស្មោះស្ម័គ្រ និង មាន​ថាមពល​ខ្លាំងក្លា​។ លើ​កន្សែង​អាចមាន​អក្សរ​អារ៉ាប់ និង​រូប​ខ្លា​ដែរ​។ អាវុធ​ដែល​ប្រើ​ក្នុង​ក្បាច់គុន បញ្ច​សិលា អាស្រ័យ​លើ​ស្នៀត​នីមួយៗ ប៉ុន្តែ​អាវុធ​ភាគច្រើន​គឺ​ប្រើ​នៅ​ដៃ​។​
 
​អាវុធ​ស្នៀត​នៅ​ដៃ​ដែល​ប្រើ​មាន​ដល់ ៩ ប្រភេទ​ដោយ​អាចធ្វើ​អំពី​ឈើ មាស ឬ ភ្លុក​មុត​ស្រួច​ក៏មាន​។ អាវុធ​ទាំងនេះ​ត្រូវ​បែង​ចែកជា ៣ គឺ មាន​ផ្លែ​មុត​ស្រួច  ដង និង ស្រោម​។ កាំបិតផ្គាក់​គឺជា​អាវុធ​ផ្សេងទៀត​ក្នុង​គុន​បញ្ច​សិលា​។ ផ្លែ​មុត​ស្រួច​នៃ​អាវុធ អាច​កោង ឬ ត្រង់​ដែល​សមល្មម​កាន់​នៅ​ដៃ​បាន​។ ហើយ​លំពែង​ក៏​អាច​ប្រើ​បាន​ក្នុង​ក្បាច់គុន​នេះ​។ លំពែង​អាចបង្កើត​ចេញពី​ឫស្សី លោហធាតុ ឬ ឈើ​ជាអាទិ​។ ចំណែក​កណ្ដៀវ​ក៏​ជា​អាវុធ​មួយ​ក្នុងចំណោម​អាវុធ​ពេញនិយម​ទាំងឡាយ​ដែរ​។ រីឯ​សារុង​ដែល​ស្លៀក​ព័ទ្ធជុំវិញ​ចង្កេះ អាច​ប្រើ​ជា​អាវុធ​សម្រាប់​ទប់ ទាក់ និង ទាញ​ការពារ​បាន​។ វា​ក៏​ជា​ខែល​ការពារ​ពី​អាវុធ​មុត​ស្រួច​ផងដែរ​។ 
 
​សម្លៀកបំពាក់​ពេញនិយម​ចំនួន​៣
;
Silat pulut គឺជា​ការសម្ដែង​បែប​ប្រពៃណី​នៅក្នុង​កម្មវិធី​មង្គលការ​នៅពេល​កូនក្រមុំ និង​កូនកំលោះ មកដល់​គេហដ្ឋាន​ខាង​ប្រុស​។ នេះ​ជាស​ញ្ញាណ​បង្ហាញ​អំពី​ការគោរព​។ វា​ជាការ​សម្ដែង​អបអរ​ដល់​គូស្នេហ៍​ថ្មីថ្មោង​។ ទោះបី​ការសម្ដែង​បែប​ប្រពៃណី​ក្នុង​មង្គលការ​នា​ប្រទេស​ម៉ាឡេស៊ី គេ​ហៅថា silat pulut ប៉ុន្តែ​មាន​កន្លែង​ខ្លះ​ហៅ​ផ្សេង​ទៅតាម​តំបន់​។ ដោយឡែក​ពួក​កុលសម្ព័ន្ធ Minangkabau ស្ថិតនៅ​ភាគ​ខាងលិច​កោះ Sumatra នៃ​ប្រទេស​ឥណ្ឌូណេស៊ី គេ​ហៅថា silek gelombang ទៅវិញ ខណៈដែល ការរៀប​ការ​នៅ Betawi ភាគ​ខាងជើង Sumatra ត្រូវគេ​ហៅថា pentjak silat betawi (​បញ្ច​សិលា betawi )​។ Silat pulut ក៏ត្រូវ​បាន​គេ​យក​សម្ដែង​ពេល​បើក​កម្មវិធី​ប្រកួត​បញ្ច​សិលា​អន្តរជាតិ​ដែរ​។ ក្បាច់​បញ្ច​សិលា​នេះ​គេ​ហៅថា seni gayong ដែល​នាំចូល​ពី​ប្រជាជន Bugis នៃ​កោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី​។ ក្បាច់​នេះ គឺ​ទប់ និង បំបែក​ការចាប់​ផ្ដួល​របស់​គូប្រជែង​។ 
 
Seni gayong គឺជា​ក្បាច់​កម្រិត​ខ្ពស់​មួយ​ពី បញ្ច​សិលា​ដោយ​បង្ហាញ​អំពី​កម្លាំង ភាព​ឆ្លាត​វៃ ភាពបត់បែន ភាពច្បាស់លាស់ និង ក្បាច់​វាយបក​។ seni gayong ជា​ក្បាច់​ប្រើ​ដៃទទេ​រហូតដល់​ឈានដល់ ៦ ដំណាក់កាល​ត្រូវ​ប្រើ​អាវុធ​។ ក្បាច់​នេះ​អាច​ការពារ​ខ្លួន ប្រយុទ្ធ ទាត់  រង និង​ប្រើ​អាវុធ​។ អ្នករៀន​ដំបូង ត្រូវមាន​ជំហរ​រឹង​មុន​រៀន​បច្ចេកទេស មាន​ភាព​ឆ្លាត​វៃ និង រក្សា​លំនឹង​។ បញ្ច​សិលា​ផ្ដោតលើ​ចលនា​ដូច​សត្វ​។ កូនសិស្ស​ត្រូវ​រៀន​អំពី​ទប់​ជំហរ ដូច​ខ្លា ភ្នែក​ដូច​ឥន្ទ្រី លឿន​ដូច​ពស់ កម្លាំង​ក្រពើ រហ័ស​ដូច​ស្វា និង ខ្លាំង​ដូច​នាគ​ជាដើម​។ បញ្ច​សិលា មាន​ជា​ហូរហែ​នៅ​កណ្ដាល​ក្រុង Java, Sumatra, និង Bali​។  ហើយ​ឥឡូវ​ជា​ក្បាច់គុន​ដែល​ល្បី​ទូទាំង​ពិភពលោក​។ 
 
​បញ្ច​សិលា​បញ្ចាំ​យ៉ាង​ទូលំទូលាយ 
​ភាពខុសប្លែក​គ្នា​នៃ បញ្ច​សិលា​ត្រូវបាន​គេ​បញ្ចាំង​ទូលំទូលាយ​ជាច្រើន​ឆ្នាំ​។ រឿង​ពេញនិយម​នៅ box-office ឆ្នាំ ២០១៨ គឺ រឿង Black Panther ក្នុងនោះ​លោក Chadwick Boseman ដែល​ដើរតួ​ជា​វីរបុរស T’Challa ក៏មាន​បញ្ចូល​ក្បាច់គុន​បញ្ច​សិលា ចំបាប់ និង មួយ​ថៃ​ទៀតផង​។ អ្នកលេង​ក្បាច់គុន​សញ្ជាតិ​អង់គ្លេស Gary Daniels ក៏​ប្រើ​ក្បាច់គុន​បញ្ច​សិលា​នៅ​ឆ្នាំ​១៩៩៦ ក្នុង​រឿង Hawk’s Vengeance ខណៈដែល​ខ្សែភាពយន្ត​ឥណ្ឌូណេស៊ី The Raid  និង​The Raid 2 ក៏មាន​ឈុត​ឆាក​ក្បាច់ បញ្ច​សិលា​ដែរ​។ ថ្មីៗ​នេះ តារាភាពយន្ត​ឥណ្ឌូណេស៊ី​ចេះ​ក្បាច់គុន​បញ្ច​សិលា​មាន Yayan Ruhian និង Cecep Arif Rahman បាន​ប្រើ​ក្បាច់​នេះ​តតាំង​នឹង Keanu Reeves ក្នុង​រឿង John Wick: Chapter 3 – Parabellum​។ 
 
​បញ្ច​សិលា​នាពេល​បច្ចុប្បន្ន​
​តាំងពី​ឆ្នាំ ១៩៨២ ប្រទេស​ដូចជា​ហូ​ឡង់ ឥណ្ឌូណេស៊ី អូទ្រីស ម៉ាឡេស៊ី សិង្ហ​បុរី និង ថៃ បានរៀបចំ​ប្រកួត​ព្រឹត្តិការណ៍ World Pentjak Silat Championships​។ ក្រៅពី​ការប្រកួត​ជា​អន្តរជាតិ បញ្ច​សិលា ត្រូវបាន​គេ​រៀបចំ​ប្រកួត​លក្ខណៈ​ជាតិ និង តំបន់​ផងដែរ​។ ជាក់ស្ដែង បញ្ច​សិលា ត្រូវបាន​គេ​បញ្ចូល​ប្រកួត​ស៊ី​ហ្គេម​តាំងពី​ឆ្នាំ ២០០១​។ ដូចគ្នានេះ​សហព័ន្ធ​បញ្ច​សិលា​អន្តរជាតិ​(International Pentjak Silat Federation) មាន​សមាជិក​រហូតដល់​ជាង ៥០ ប្រទេស ហើយ​អាមេរិក បែ​ល​ហ្សិ​ក និង​បារាំង សុទ្ធតែ​បានរៀបចំ​ការប្រកួត​រៀ​ងៗ​ខ្លួន Open Pentjak Silat Championships ជាប្រចាំ​។ 


 
​ទីបំផុត​ក្នុង​ខែធ្នូ ឆ្នាំ ២០១៩ អង្គការ UNESCO បានដាក់​ក្បាច់គុន បញ្ច​សិលា របស់​ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com