ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ចង់​ឡើង​ទម្ងន់ កុំ​រំលង​អាហារ​ទាំងនេះ​
19, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​អ្នកខ្លះ​ព្យាយាម​ឥត​ឈប់​ដើម្បី​អាច​ស្រក​ទម្ងន់ អ្នក​ដទៃទៀត​បែរជា​ពិបាក​នឹង​ឡើង​ទម្ងន់​ទៅវិញ​។​ទោះជា​យ៉ាងណា​ការចង់​កើន​ទម្ងន់​និង​ឡើង​សាច់ដុំ​គ្មានអ្វី​ពិបាក​សោះឡើយ​! ដំណោះស្រាយ គឺ​សាមញ្ញ​មែនទែន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អៗ​និង​ប្រូតេអ៊ីន​ជាការ​ស្រេច​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស ៖

 
១. បា​យស​
 
​ត្រឹម ១០០ ក្រាម​នៃ​បាយ​សមាន​ផ្ទុក​កាឡូរី​ដល់ ១៣០ កាឡូរី​ដែល​អាចជួយ​ឱ្យ​អ្នក​ឆាប់​កើន​ទម្ងន់​។ ម្យ៉ាងវិញទៀត​បា​យស​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​គ្រោងឡើង​គីឡូ ព្រមទាំង​រក្សា​ថាមពល​បានយូរ​ផងដែរ​។​
 
២. បឺ​រ​សណ្ដែកដី​
 
​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​កើន​ទម្ងន់ គឺ​បឺ​រ​សណ្ដែកដី​។ ត្រឹមតែ ១ ស្លាបព្រា​បាយ​នៃ​បឺ​រ​សណ្ដែកដី​សុទ្ធ​មាន​ផ្ទុក​កាឡូរី​ដល់​ទៅ ១០០ កាឡូរី ៤ ក្រាម​នៃ​ប្រូតេអ៊ីន សារធាតុ Folate វីតាមីន B3 វីតាមីន E និង​ម៉ាញ៉េ​ស្យូ​ម​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​ដើម្បី​អាច​ឡើង​គីឡូ​ដោយ​សុខភាព​ល្អ​ចូរ​កុំ​ភ្លេច​រួមបញ្ចូល​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​។ ក្រៅពី​ប្រូតេអ៊ីន ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​ផងដែរ​។​
 
៤. ទឹកដោះគោ​ស្រស់​
 
​ទឹកដោះគោ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​ជាតិ​ខ្លាញ់​ខ្ពស់ ក៏ដូចជា​កាល់ស្យូម​និង​វិ​តា​មីន​ល្អៗ​។ មិន​ត្រឹមតែ​ជួយ​ឱ្យ​កើន​ទម្ងន់​ប៉ុណ្ណោះ​ទេ ការ​ទទួលទាន​ទឹកដោះគោ​ស្រស់​ជាប្រចាំ​ក៏​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង សក់ និង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។​
 
៥. ស៊ុត​
 
​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន សារធាតុ choline និង​សារធាតុចិញ្ចឹម​ជួយ​បង្កើត​ម៉ាស​សាច់ដុំ​។ គ្រាន់តែ​ប្រាកដថា​អ្នក​មិន​ទទួលទាន​ច្រើនពេក​ក្នុង​មួយថ្ងៃ​ចៀស​បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
 
៦. សាច់​ក្រហម​
 
​ជា​អាហារ​ដែល​ប្រសើរ​បំផុត​ជួយ​ឱ្យ​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស​។ សាច់​ក្រហម​មាន​ផ្ទុក  leucine និង creatine ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សាច់ដុំ និង​ការកើនឡើង​នូវ​ជាលិកា​សាច់ដុំ​ថ្មី​។ សាច់​ក្រហម​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ដែល​ជួយ​អ្នក​ឱ្យ​កើន​ទម្ងន់​យ៉ាង​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណា ការ​ទទួលទាន​ច្រើនពេក​ក៏​មិនល្អ​ដែរ​សម្រាប់​សុខភាព​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com