ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សុខភាព
«​ជំងឺ​ឫសដូងបាត​»​មាន​៣​ប្រភេទ និង​៤​វិធី សម្រាប់​ព្យាបាល​ដែល​អាចជា​សះស្បើយ​មួយជីវិត (​ភាគ​បញ្ចប់​)
19, Apr 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​ឫសដូងបាត ជាការ​រីក​ប៉ោង​សរសៃ​ក្រសាលគូទ ឫ​សរសៃ​បាត​គូទ ដែល​ធ្វើ​ឲ្យ​ពិបាក​បន្ទោបង់ និង​ការរស់នៅ​ប្រចាំថ្ងៃ​។ បើតាម​លោក​វេជ្ជបណ្ឌិត អ៊ឹម សោ​ភ​ណ្ឌ័ ជំងឺ​ឫសដូងបាត​មាន​៣​ប្រភេទ និង​មាន​វិធី​ក្នុងការ​ព្យាបាល​៤​ប្រភេទ ដែល​អាចជា​សះ​ស្បោ​យ​មួយជីវិត​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត អ៊ឹម សោ​ភ​ណ្ឌ័ ឯកទេស​វេជ្ជសាស្ត្រ​ទូទៅ​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ​ដូចតទៅ​៖ 


 
​លោក​វេជ្ជបណ្ឌិត អ៊ឹម សោ​ភ​ណ្ឌ័ ឯកទេស​វេជ្ជសាស្ត្រ​ទូទៅ​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ បាន​រៀបរាប់ថា ជំងឺ​ឫសដូងបាត​មាន​បី​ប្រភេទ គឺ​ឫសដូងបាត​ខាងក្នុង ឫសដូងបាត​ខាងក្រៅ និង​ឫសដូងបាត​ខាងក្នុង​និង​ក្រៅ​។ ប៉ុន្តែ ជំងឺ​ឫសដូងបាត​ខាងក្នុង ជាការ​ប៉ោង​សរសៃឈាម​ក្នុង​រុន​បាត​ដែល​ចែកជា​៤​កម្រិត​ដូចជា ការ​បន្ទោបង់​ចេញឈាម​តែ​មិន​លៀន​ឫស​បាត​ចេញ​ក្រៅ​, ការ​លៀន​ឫស​បាត​ចេញ​ក្រៅ ក្រោយ​បន្ទោបង់​ឫស​បាត​នឹង​ចូល​វិញ​ខ្លួនឯង​, ការ​លៀន​ឫស​បាត​ចេញ​ក្រៅ តែ​ក្រោយ​បន្ទោបង់​រួច​អាច​រុញ​ឫស​ចូល និង​ការ​លៀន​ឫស​បាត​ចេញ​ក្រៅ​ខ្លាំង​មិនអាច​រុញ​បាត​ចូលក្នុង​វិញ​។​
 
 
​ចំណែកឯ ឫសដូងបាត​ក្រៅ គឺ​ការ​ប៉ោង​រីក​សរសៃឈាម​ក្រសាលគូទ​ខាងក្រៅ និង​ឫសដូងបាត​ខាងក្នុង​និង​ក្រៅ គឺជា​ការ​ប៉ោង​រីក​សរសៃ​ក្រសាលគូទ​ទាំង​ក្នុង​និង​ក្រៅ​។ លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ដូច្នេះ​ថា​៖«​ប្រភេទ​ទាំងបី​សុទ្ធតែ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ បើ​យើង​ទុក​វា​យូរ ដូចជា រាល់ពេល​បន្ទោបង់​ហូរ​ឈាម​ច្រើន​ធ្វើ​ឲ្យ​ខ្វះ​ឈាម និង​អាចមាន​ជំងឺ​ផ្សែង​ក្រៅពី​ឫសដូងបាត​»​។ 
 
​បើតាម​លោក​វេជ្ជបណ្ឌិត​អ៊ឹម សោ​ភ័​ណ្ឌ ការព្យាបាល​ជំងឺ​ឫសដូងបាត​មាន​៤​វិធី ទី​១៖ ដូចជា​ការផ្លាស់ប្តូ​ររ​បបរស់​នៅ ការហាត់​ប្រាណ ការទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ និង​ទឹក​ឲ្យ​បាន​ច្រើន ទី​២៖ ការប្រើ​ប្រេង​ឬ​ក្រែ​ម​លាប ប្រើ​ថ្នាំ ទី​៣៖ ការព្យាបាល​ដោយ​ប្រើ​ឧបករណ៍ ដូចជា ការចាក់​ថ្នាំ​ឲ្យ​ឫស​ជ្រុះ​, ការចង​ឫស​បាត​, ការដុត​កម្ដៅ​ឲ្យ​ឫស​រួញ​ស្វិត និង​វិធីសាស្ត្រ​ទី​៤ គឺ​ការវះកាត់​។ លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា ការព្យាបាល​ដោយ​ប្រើ​វិធី​វះកាត់​នេះ គឺធ្វើឡើង​សម្រាប់តែ​ជំងឺ​ឫសដូងបាត​កម្រិត​ទី​៣ និង​ទី​៤ ប៉ុណ្ណោះ ដោយ​អាច​ព្យាបាល​ជា​រហូត​គ្មាន​ការកើតឡើង​ម្តងទៀត​ឡើយ​៕
 
 

Tag:
 ឫសដូងបាត​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com