ផ្លូវ​២០០៤ ប្តូរ​ឈ្មោះ​ទៅជា «​មហាវិថី​សម្តេច គង់ សំអុល​»
ជាតិ
សង្គមជាតិ
ផ្លូវ​២០០៤ ប្តូរ​ឈ្មោះ​ទៅជា «​មហាវិថី​សម្តេច គង់ សំអុល​»
19, Apr 2020 , 1:06 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល យក​នាម​របស់​សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះ​បរម​រាជរាជ​វាំង ធ្វើជា​ឈ្មោះ​ថ្មី​នៃ​ផ្លូវ​២០០៤ ឬ ផ្លូវ​ម៉ៃ​ដា​។ ឈ្មោះ​ថ្មី​នេះ ហៅ​ជា​ផ្លូវការ​ថា «​មហាវិថី សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​»​។



​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​អ្នកស្នើ​ទៅ​រដ្ឋាភិបាល ក្នុង​ការសុំ​ដូរ​ឈ្មោះ​ផ្លូវ​២០០៤​នេះ​។ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឆ្លើយតប​ទៅ​លោក ឃួ​ង ស្រេង តាមរយៈ​លិខិត​ចុះ​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​ថា រដ្ឋាភិបាល យល់ព្រម​តាម​សំណើ​របស់លោក ដោយយោង​ទៅតាម​ចំណារ​យល់ព្រម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​។ 
 
​ផ្លូវ​២០០៤ មាន​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​ប្រមាណ​៤៤៥០​ម៉ែត្រ ហើយ​ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ផ្លូវ​២០០៤ គឺមាន​ចំណុច​ចាប់ពី​មហាវិថី​ខេមរភូមិន្ទ ឬ​ផ្លូវ​២៧១ រហូតដល់​ចំណុច​មហាវិថី​សហព័ន្ធរុស្ស៊ី​៕ 
 

Tag:
 ផ្លូវ​២០០៤
  មហាវិថី​សម្តេច គង់ សំអុល​
© រក្សាសិទ្ធិដោយ thmeythmey.com