COVID-19
ជាតិ
កញ្ញា កឹម កែវ​សុជាតិ គូរគំនូរ​លក់​យកប្រាក់​ចំណេញ​៨០%​ឲ្យ​ទៅ​ក្រុមការងារ​ប្រឆាំងនឹង​កូ​វីដ​-១៩
19, Apr 2020 , 1:44 pm        
រូបភាព
កញ្ញា កឹម កែវសុជាតិ ជាវិចិត្រករគំនូរ​សហសម័យ
កញ្ញា កឹម កែវសុជាតិ ជាវិចិត្រករគំនូរ​សហសម័យ
ដោយ:
​ភ្នំពេញ​៖ កញ្ញា កឹម កែវ​សុជាតិ វិចិត្រករ​គំនូរ​សហ​សម័យ នឹង​បរិច្ចាគ​ប្រាក់​៨០​ភាគរយ ដែល​បាន​ពី​ការលក់​គំនូរ​របស់ខ្លួន ទៅដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ វិចិត្រករ​វ័យ ២៥​ឆ្នាំ​រូបនេះ ជឿជាក់ថា សកម្មភាព​របស់ខ្លួន មិន​ត្រឹមតែ​បានរួម​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះទេ ប៉ុន្តែ​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ ទម្រង់​សិល្បៈ​គំនូរ​ខ្មែរ​បែប​សហ​សម័យ​ទៅដល់​ពលរដ្ឋ​ផងដែរ​។

 
​កញ្ញា កឹម កែវ​សុជាតិ វិចិត្រករ​គំនូរ​សហ​សម័យ នឹង​យកប្រាក់​ដែល​ចំណេញ​៨០​ភាគរយ ពី​ការលក់​រូបគំនូរ​រប​ស់​ខ្លួន បរិច្ចាគ​ទៅដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ មាន​វ័យ​២៥​ឆ្នាំ វិចិត្រករ​រូបនេះ​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ដោយ​ខ្ញុំ​បានឃើញ​ពី​ទុក្ខលំបាក ដែល​ខ្ញុំ​មិនអាច​ឈរ​ឱបដៃ​មើល​បាន ជាមួយនឹង​បញ្ហា​ដ៏​ធំ​មួយ​ហ្នឹង​បានទេ​។ ខ្ញុំ​នឹង​បរិច្ចាគ​លុយ​៨០​ភាគរយ ជូនទៅ​រាជរដ្ឋាភិបាល​»​។ ខ្ញុំ​ក៏​នឹង​នៅតែ​គូរ​បន្តទៀត រហូតដល់​ស្ថានការណ៍​ជំងឺ​បានល្អ​ប្រសើរ​វិញ​។ ខ្ញុំ​យល់ច្បាស់ ថា​បងប្អូន​ខ្មែរ​យើង​នឹង​សហការគ្នា សម្រាប់​ជួ​យស​ង្រោះ្គ ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​»​។​
 
 
កញ្ញា កឹម កែវសុជាតិ ជាវិចិត្រករគំនូរ​សហសម័យ

​បើតាម​វិចិត្រករ​មកពី​ខេត្តកំពត​រូបនេះ តាំងពី​ខែមករា​មក នាង​គូរ​បាន​គំនូរ​ចំនួន​១៥​ផ្ទាំង​ហើយ​។ នាង ជឿជាក់ថា សកម្មភាព​របស់ខ្លួន មិន​ត្រឹមតែ​បានរួម​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះទេ ប៉ុន្តែ​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ ទម្រង់​សិល្បៈ​គំនូរ​ខ្មែរ​បែប​សហ​សម័យ​ទៅដល់​ពលរដ្ឋ​ផងដែរ​។ 
 
​វិចិត្រករ កឹម កែវ​សុជាតិ​ ពន្យល់​ដូច្នេះ​៖«​ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​យើង ជួយ​គាំទ្រ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ខ្មែរ និង​ជួយ​ដល់​ប្រទេស​យើង​ទាំងមូល ដែល​ជួប​បញ្ហា​ហ្នឹង​។ ខ្ញុំ​សូម​អំពាវនាវ​ដល់ អ្នកមាន​ទ្រព្យធន​មួយចំនួន ឲ្យ​គាត់​ជួយ​គាំទ្រ​នូវ​ស្នាដៃ​សិល្បៈ​គំនូរ​ខ្មែរ​។ ស្នាដៃ​នីមួយៗ​មិន​ថ្លៃ​ទេ បើ​ប្រៀបធៀប​ទៅនឹង​ទំហំ​ទឹកចិត្ត​បេះដូង សម្រាប់​សប្បុរសធម៌​ធំធេង​មួយ​នេះ  គឺ​សម្រាប់​មហា​គ្រួសារ​នៃ​ប្រទេសជាតិ​យើង​ទាំងមូល​»​។​


 ផ្ទាំង​គំនូរ​ដែលជា​ស្នាដៃរបស់​វិចិត្រករផ្នែកគំនូរសហសម័យ កញ្ញា កឹម កែវសុជាតិ
 
​គួរ​កត់សម្គាល់ថា នេះ​ជា​សកម្មភាព​ចូលរួមចំណែក​មួយ របស់​វិចិត្រករ​វ័យក្មេង​រូបនេះ​។ កន្លងៗ​មក មន្ត្រីរាជការ ប្រជាពលរដ្ឋ​ទូទៅ​បាន​បរិច្ចាគ​ធនធាន សម្ភារ​នានា​ដល់​គណៈកម្មកា​រ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ ក៏ដូចជា​ការបរិច្ចាគ​ក្រោមរូបភាព​ផ្តល់​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដោយផ្ទាល់ ក៏ត្រូវ​បានធ្វើ​ឡើង​ផងដែរ​៕
 
​ក្រៅពី​មាន កញ្ញា កែវ​សុជាតិ សុខចិត្ត​បរិច្ចាគ​លុយ​ផ្ទាល់ខ្លួន ក្នុង​គ្រា​ជួយ​ដល់​ការបង្ការ​ជំងឺ​កូ​វីដ​-១៩ មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ពលរដ្ឋ​ដែលមាន​ទ្រព្យធន​ជាច្រើនរូប​ទៀត​ក៏បាន​នាំគ្នា​កាត់​ប្រាក់ខែ​របស់ខ្លួន​ទៅ​ឲ្យ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​ក៏មាន​ពលរដ្ឋ​មួយចំនួន​បាន​រៃអង្គាស​ថវិកា និង​ចំណាយ​ថវិកា​របស់ខ្លួន សម្រាប់​ទិញ​ស្បៀងអាហារ ម៉ាស់ និង​ទឹក​លាងដៃ​សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​ផងដែរ​៕



ផ្ទាំង​គំនូរ​ដែលជា​ស្នាដៃរបស់​វិចិត្រករផ្នែកគំនូរសហសម័យ កញ្ញា កឹម កែវសុជាតិ

 ផ្ទាំង​គំនូរ​ដែលជា​ស្នាដៃរបស់​វិចិត្រករផ្នែកគំនូរសហសម័យ កញ្ញា កឹម កែវសុជាតិ
 
 

Tag:
 វិចិត្រករ​
  កឹម កែវ​សុជាតិ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com