COVID-19
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE ផ្សាយ​ផ្ទាល់​កម្មវិធី​តន្ត្រី «One World: Together At Home» ដើម្បី​ណែនាំ​ពី​ការបង្កា COVID-19
19, Apr 2020 , 7:19 pm        
រូបភាព
 ដោយ​៖ ស៊ី​ធី​
ONE Championship ចាប់ដៃ​ជាមួយ Global Citizen ដែលជា​ដៃគូ​ដ៏​យូរ​មកហើយ​នោះបាន​ស្រា​ក់ដៃ​គ្នា​គាំទ្រ​កម្មវិធី​ប្រគំ​តន្ត្រី «Together At Home » ដើម្បី​ចាត់វិធានការ​ប្រឆាំងនឹង​មេរោគ​រាតត្បាត COVID-19​។ បន្ទាប់ពី​ចាប់ដៃគ្នា ការប្រគំ​តន្ត្រី​ដ៏​ធំ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​«Global Citizen One World: Together At Home»​។


 

 

 
«Together At Home» ឬ ជា​ខេមរភាសា​ថា «​ទាំងអស់គ្នា​ស្នាក់​នៅផ្ទះ​» នឹង​ផ្ដល់​ការកម្សាន្ត ផ្ដល់ព័ត៌មាន​សំខាន់ៗ និង រឿងរ៉ាវ​ផ្សេងទៀត​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​ក្នុង​គោលបំណង​ឲ្យ​ពួកគេ​ដើរតួនាទី​ចូលរួម​ទប់ស្កាត់ COVID-19 ដោយ​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ក្នុងអំឡុងពេល​ឆ្លង​នេះ​។ 
 
​លោក Chatri Sityodtong ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship បាន​ថ្លែង​ឲ្យ​ដឹងថា ៖«​ខ្ញុំ​មាន​កិត្តិយស​សូម​ប្រកាសថា ONE Championship នឹង​ផ្សាយ​ផ្ទាល់​អន​ឡាញ​រយៈពេល​៨​ម៉ោង​សម្រាប់​ការប្រគំ​តន្ត្រី​គ្មាន​អ្នកទស្សនា​ធំ​បំផុត​នៅ​ថ្ងៃទី ១៩ មេសា នៅ​ទ្វីបអាស៊ី (១៨ មេសា នៅ​អាមេរិក​)  បន្ទាប់ពី​ចាប់​ដៃគូ​ជាមួយ Global Citizen ដែលជា​អង្គការ​សប្បុរសធម៌​ធំ​បំផុត​មួយ​ក្នុង​លោក​។ ការប្រគំ​តន្ត្រី​ដ៏​ធំ​ឈ្មោះថា “ONE World: Together At Home” នឹងចូលរួម​ដោយ​តារាចម្រៀង​លំដាប់​ពិភពលោក​ជាច្រើន​»​។ 
 
​លើសពីនេះទៅទៀត​តារា​ក្បាច់គុន​ល្បីៗ​ប្រចាំ​សង្វៀន ONE Championship ដូចជា Demetrious Johnson, Aung La Nsang, Angela Lee, Xiong Jingnan, Christian Lee, Eddie Alvarez, Martin Nguyen, Stamp Fairtex, Vitor Belfort, Giorgio Petrosyan, Alain Ngalani, និង​ច្រើន​រូប​ទៀត​ក៏បាន​ចូលរួម​ប្រយុទ្ធ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត COVID-19 នេះដែរ​។ ក្រៅពី​ការចូលរួម​ខាងលើ អនុប្រធាន ONE Championship លោកស្រី Miesha Tate និង​កីឡាករ​សំខាន់ៗ​មាន Vitor Belfort, Brandon Vera, Demetrious Johnson, Alain Ngalani, Angela Lee, Christian Lee, Giorgio Petrosyan, Xiong Jing Nan, និង Martin Nguyen ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកចូលរួម​ផ្ដល់​គំនិត​នៃ​ការប្រគំ​តន្ត្រី «Together At Home»​។ «Together At Home” គឺជា​ការប្រគំ​តន្ត្រី​គ្មាន​អ្នកចូលរួម​ទស្សនា​ដើម្បី​រៃអង្គាស​ថវិកា​ប្រឆាំងនឹង​ជំងឺ COVID-19 និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ស្នាក់នៅ​គេហដ្ឋាន ដើម្បី​សុវត្ថិភាព និង រក្សា​គម្លាត​សង្គម​។ 
 
​សូម​ចូលរួម​តាមដាន​ការ livestream នៅលើ​ឆា​ណែ​ល​របស់ ONE Championship ដូចជា​ទំព័រ Facebook, YouTube, និង ONE Super App​។ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កាច​សាហាវ​នេះ ONE Championship ក៏​បរិច្ចាគ​ប្រាក់ចំណេញ ១០ ភាគរយ​នៃ​ការលក់ទំនិញ​អញ​ឡាញ ONE.SHOP (https://www.one.shop) ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​តម្រូវ​ការចាំបាច់​ដើម្បី​ប្រឆាំង COVID-19​។  ក្នុងនោះដែរ អាវយឺត​ពីរ​ប្រភេទ «We Are One’ T-shirts» របស់ ONE Championship ក៏​ដាក់លក់​ដែរ ហើយ​រាល់​ការទិញ​អាវ​ទាំងនេះ​នឹង​បរិច្ចាគ​១០០% ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 តែម្ដង​។ 
 
​លោក Chatri Sityodtong គូសបញ្ជាក់​បន្ត​៖«​ខ្ញុំ​ដឹងថា​មនុស្ស​គ្រប់រូប​ក្នុង​លោក​កំពុង​ឈឺចាប់​នាពេលនេះ​។ ប៉ុន្តែ​យើង​ត្រូវ​រួមគ្នា​ប្រឆាំង​និង​ទប់ស្កាត់​មេរោគ​នេះ​ទាំងអស់គ្នា​។ គ្មាន​អ្នកណា​ឯកោ​ទេ​។ បទពិសោធន៍​ជូរចត់​នេះ​បាន​បង្រៀន​យើង​ឲ្យ​រួមគ្នា​តែមួយ​ក្នុងនាម​ជា​មនុស្សជាតិ​។ យើង​បង្កើត​ក្ដី​ស្រលាញ់ សើច​សប្បាយ  យំសោក និង ក្ដី​សុបិន​តែមួយ​។ យ៉ាងណាក្ដី​ពេលនេះ​យើង​ត្រូវ​រួមចំណែក​ដើម្បី​យកឈ្នះ COVID-19»​។​
 
«One World: Together At Home» ក៏មាន​ការចូលរួម​ពី​សំណាក់​តារាភាពយន្ត​អន្តរជាតិ​ល្បីៗ​ជាអាទិ Alicia Keys, Amy Poehler, Andrea Bocelli, Awkwafina, Billie Eilish, Billie Joe Armstrong of Green Day, Burna Boy, Camila Cabello, Celine Dion, Chris Martin, David & Victoria Beckham, Eddie Vedder, Ellen DeGeneres, Elton John, FINNEAS, Idris and Sabrina Elba, J Balvin, Jennifer Lopez, John Legend, Kacey Musgraves, Keith Urban, Kerry Washington, Lang Lang, Lizzo,  LL COOL J, Lupita Nyong’o, Maluma, Matthew McConaughey, Oprah Winfrey, Paul McCartney, Pharrell Williams, Priyanka Chopra Jonas, Sam Smith, Shah Rukh Khan, Shawn Mendes, Stevie Wonder, Taylor Swift, Usher, និង​មាន​តារា​ច្រើន​រូប​ទៀត​។ .
 
​ចំណែក​ពិធីករ​ល្បីឈ្មោះ​ក្នុង​កម្មវិធី​ដូចជា Jimmy Fallon, Stephen Colbert និង​Jimmy Kimmel អមដោយ​តារាចម្រៀង​ល្បីឈ្មោះ Lady GaGa អ្នក​ជួយ​សម្របសម្រួល​រៃអង្គាស​ថវិកា​ប្រឆាំងនឹង COVID-19​។ កន្លងទៅនេះ​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​ត្រូវបាន​រៃអង្គាស​រួចទៅហើយ​។ ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​សៅរ៍​ទី ១៨ ខែ មេសា ឆ្នាំ ២០២០​ចាប់ពី​វេលា​ម៉ោង ១១ ព្រឹក​នៅ​អាមេរិក ត្រូវ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ​ដដែល​វេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រ ម៉ោង​នៅ​សិង្ហ​បុរី (​ម៉ោង ១ រំលង​អា​ធ្រា​ត្រ​នៅ​កម្ពុជា​។ ការផ្សាយ​ផ្ទាល់​មាន​លើ​ឆា​ណែ​ល​នៅលើ ONE Championship Facebook និង ONE Super App​។  ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ផ្សាយ​ឡើងវិញ​នៅ ឆា​ណែ​ល​ផ្លូវការ​របស់ ONE Championship​ដូចជា Facebook, YouTube, Twitter, និង ONE Super App ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ពី​កម្មវិធី​។ 
 
​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​កីឡាករ​ល្បីៗ​នឹង​ប្រាប់​អំពី​រឿង​ងាយៗ​ដែល​ពួកគេ​បន្ត​ហាត់​នៅផ្ទះ និង ឆ្លើយ​សំណួរ​ដល់​អ្នកគាំទ្រ​ទាក់ទង​សុខភាព និង​ការហាត់​ប្រាណ​ទៀតផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com