COVID-19
អន្តរជាតិ
ឡាវ បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​រឹតត្បិត​ដល់​ថ្ងៃ ៣​ឧសភា ខណៈ​ស្ថានភាព​ឆ្លង​វីរុស Covid-19 នៅតែ​ខ្ពស់​
19, Apr 2020 , 8:19 pm        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​លួ​ន ស៊ី​សូលី​ត ថ្មីៗ​នេះ បានចេញ​ប្រកាស​មួយ​ដោយ​បន្ថែម​ថ្ងៃ​ដាក់​ប្រទេស​ក្នុងស្ថានភាព​រឹតត្បិត​រហូតដល់​ឧសភា​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ដោយសារតែ​រដ្ឋាភិបាល នៅតែ​មើលឃើញ​ពី​ផុយស្រួយ​នៃ​ការឆ្លង វីរុស Covid-19 នៅតែ​ខ្ពស់​សម្រាប់​ប្រជាជន​ឡាវ​។

 
 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត បាន​លើកឡើងថា ស្ថានភាព​ពាក់ព័ន្ធ​វីរុស Covid-19 របស់​ឡាវ នៅតែ​អាច​ងាយ​ឆ្លង​រាលដាល​បន្ថែមទៀត​ពីលើ​ករណី​ដែល​រកឃើញ​ប​ច្ចុ​ប្ប​នុ្ន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Laotian Times​។​
 
​លោក ថ្លែងថា មាន​អ្នកជំងឺ​ដែល​វីរុស​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ខ្លះ​ហើយ​បន្ទាប់ពី​ទទួលបាន​ការព្យាបាល​សះស្បើយ​ពេញលេញ ក៏ប៉ុន្តែ​ការគំរាមកំហែង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​នៅតែ​ខ្ពស់ ដែល​ចំណុច​នេះហើយ លោក ត្រូវ​សម្រេចចិត្ត​ក្នុង​ពន្យា​ពេល​បន្ថែម​ក្នុង​ការដាក់​ប្រទេស​ស្ថិតក្នុង​ភាព​រឹតត្បិត​រហូតដល់​ថ្ងៃ​៣ ឧសភា​ក្រោយ​។​
 
​យ៉ាងណាក៏ដោយ ជាមួយនឹង​ការបន្ថែម​ការ​រឹតត្បិត​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​លទ្ធភាព​ក្នុងការ​បន្ធូរបន្ថយ និង​ដក​បម្រាម​ខ្លះ​ទៅលើ​អាជីវកម្ម​មួយចំនួន ដែល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​។ 
 
​គួរ​រម្លឹក​បន្តិច​ថា ឡាវ គឺជា​រដ្ឋ​អាស៊ាន​មួយ ដែល​ទើបតែ​រកឃើញ​ករណី​ឆ្លង​ពី​វីរុស Covid-19​ក្រោយ​គេ​។ ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រជាជន រដ្ឋាភិបាល​ឡាវ​កន្លងមក បានចេញ​លិខិត​បញ្ជា​មួយ​ដោយ​ដាក់​ប្រទេស​ក្នុងការ​រឹតត្បិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១៩ មេសា​។ ប្រជាជន ត្រូវបាន​ហាមឃាត់​ឲ្យ​ធ្វើដំណើរ​ចេញពីផ្ទះ​លើកលែង​មានធុរៈ​ចាំបាច់​បំផុត ខណៈ​មន្ត្រី​រដ្ឋការ ឬ​បុគ្គលិក ក្រុមហ៊ុន ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​ពី​ផ្ទះ​ជំនួស​វិញ​៕ 

Tag:
 ឡាវ​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com