កំណាព្យ
ពីនេះ ពីនោះ
ព្រោះតែ​កូ​វីដ ខ្ញុំ​ឃ្លាត​ពី​ការសិក្សា​!
19, Apr 2020 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ បន្ទោលកាក​

​នឹក​ធ្លា​សាលា​ ​នឹក​ដល់​សួនច្បារ​ធ្លាប់​ថែ​
​នឹក​សួន​បន្លែ​ ​នឹក​ថ្នាក់​ធ្លាប់តែ​សិក្សា​។​
 
​នឹក​ដល់​ក្តារខៀន​ ​នឹក​គ្រូបង្រៀន​អក្ខរា​
​នឹក​តុ​ជើងម៉ា​ ​ច្រៀង​ពង្សាវតារ​រួមគ្នា​។​
 
​នឹក​ដងទង់​ជាតិ​ ​ពេលនេះ​ត្រូវ​ឃ្លាត​មួយគ្រា​
​នឹក​មិត្ត​គ្រប់គ្នា​ ​ព្រោះ​ស្រុក​ជួប​គ្រា​លំបាក​។​
 
​កូ​វីដ​រោគ​កាច​ ​តាម​លងបន្លាច​ឲ្យ​ញ៉ាក​
​សាលា​ត្រូវ​ផ្អាក​ ​ឲ្យ​សិស្ស​ឃ្លាត​ចាក​វិជ្ជា​។​
 
​មិនដឹង​ពេលណា​ ​អ្នកជំនាញការ​គ្រប់គ្នា​
​មាន​ថ្នាំ​ការពារ​ ​កំចាត់​ឲ្យ​វា​សូន្យសោះ​។​
 
​ខ្ញុំ​ចង់​សិក្សា​ ​ឃ្លាតឆ្ងាយ​សាលា​ស្រណោះ​
​ឈប់​យូរ​ភ្លេច​អស់​ ​នេះ​ពុំនោល​ស្មោះ​នៃ​សិស្ស​៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com