COVID-19
ជាតិ
អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ជាសះស្បើយ ខណៈគ្មានករណីថ្មីឡើយ
20, Apr 2020 , 9:30 am        
រូបភាព
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២០ មេសានេះ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ហើយមិនមានករណីថ្មីឡើយ។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានប្រកាសនៅក្នុងសន្និសីទកាសែត នាទីស្តីក្រសួង។



អ្នកជំងឺទាំង២នាក់ ដែលជាសះស្បើយនេះ គឺជាបុរសខ្មែរនៅខេត្តបាត់ដំបង និងជនជាតិបារាំង១នាក់ ដែលជាភ្ញៀវទេសចរស្នាក់នៅខេត្តព្រះសីហនុ។ ពួកគេទាំង២ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ក្រោយពីធ្វើតេស្តអវិជ្ជមាន២ដង។

អ្នកជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួន១២២នាក់ ក្នុងនោះជាសះស្បើយ១០៧នាក់ និងកំពុងសម្រាលព្យាបាល១៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែការទប់ស្កាត់ជំងឺកូវីដ១៩នេះ ត្រូវតែបន្តអនុវត្តយ៉ាងតឹងរឹង ដើម្បីបញ្ចៀសការឆ្លងចូលដល់សហគមន៍។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com