ជាតិ
រថយន្ត
រថយន្តកាន់តែចាស់ កាន់តែត្រូវការជំនាញក្នុងការថែទាំ រក្សាទុក និងជួសជុល
× សៀមរាប៖ រថយន្ដបុរាណរបស់អ៊ីតាលីមួយគ្រឿងគឺ ALFA ROMEO ប្រភេទ Spider 105-115 ម៉ូឌែល Aerodinamica មួយគ្រឿង ពីឆ្នាំ១៩៨៣ គឺជារបស់ម្ចាស់សណ្ឋាគារវិរតន៍ នៅខេត្តសៀមរាប មាន។ លោក សាយ សុខរស់ អ្នកគ្រប់គ្រងសណ្ឋាគារ វិរតន៍ បានរៀបរាប់ថា ម្ចាស់សណ្ឋាគារនេះ បានយល់ដឹងយ៉ាងច្បាស់ ពីរបៀបរក្សារថយន្ដមួយឱ្យបានស្អាតដូចដើម។ បើតាមលោក សាយ សុខរស់ រថយន្តមួយគ្រឿងនេះ ប្រើកាន់តែយូរ កាន់តែទាក់ទាញទៅៗ ព្រោះថៅកែខ្លួន មានជំនាញច្បាស់ទាំងការប្រើប្រាស់ ការថែទាំ ការរក្សាទុក និងការជួសជុលរថយន្តបុរាណៗជាទីស្រឡាញ់របស់គាត់នោះ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក សាយ សុខរស់ អ្នកគ្រប់គ្រងសណ្ឋាគារ វិរតន៍ ដូចតទៅ៖
ALFA ROMEO ប្រភេទ Spider 105-115 ម៉ូឌែល Aerodinamica ត្រូវបានផលិតនៅប្រទេសអ៊ីតាលី ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៦។ វាគឺជា ALFA ROMEO ប្រភេទ Spider 105-115 ម៉ូឌែលទី៣។ ALFA ROMEO ប្រភេទ Spider 105-115 មានដំបូលធ្វើពីក្រណាត់កៅស៊ូ ដែលអាចបត់បាន។ រថយន្ដប្រភេទនេះ មានប្រវែង ៤ម៉ែត្រជាង តែកៅអីមានតែ ២ប៉ុណ្ណោះ។ សរុបទាំងអស់៤ម៉ូឌែល ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៩៤ ត្រូវបានផលិតអស់ប្រមាណ ១២២ ០០០គ្រឿង។ ALFA ROMEO ជាក្រុមហ៊ុនអ៊ីតាលី បង្កើតឆ្នាំ១៩១០ នៅទីក្រុងមីឡាណូ។ ឆ្នាំ១៩៨៦ ត្រូវបានបញ្ចូលក្នុងក្រុម FIAT វិញ៕
Tag:
រថយន្ត
យានយន្ត
ឡានបុរាណ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com