ជាតិ
កំពង់ស្ពឺ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​៣​ទៀត នឹងមាន​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ជាង​១៤​លាន​ដុល្លារ​
20, Apr 2020 , 10:22 pm        
រូបភាព
ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ បាន​បន្ត​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចំនួន​៤​ទៀត វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ ព្រះ​ស៊ី​ហ​នុ និង​ខេត្តស្វាយរៀង ដែលមាន​ដើមទុន​សរុប​១៤,៤​លាន​ដុ​លា្ល​រ និង​អាចបង្កើត​ការងារ​ដល់ក​ម្មករ​-​កម្ម​ការ​នី​ចំនួន ១.៨២៧​នាក់​។​



បើតាម CDC ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ស​ម្លៀ​កំពាក់​មាន​ឈ្មោះថា JOYANCE INTERNATIONAL (CAMBODIA) APPAREL CO., LTD. ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​២,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៤៨​កន្លែង​។​

​ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​នំ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៧​កន្លែង​។​

​រីឯ ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែកាប​ភ្ជាប់​ចរន្ត​ធ្វើ​អំពី​ស្ព័ន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស មាន​ទុនវិនិយោគ​ចំនួន ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧៥​កន្លែង​។​

​និង​ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​:​វេច​ខ្ចប់ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ​ផាក ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤០​កន្លែង​។​

​សូមបញ្ជាក់ថា CDC សម្រេច​ចុះបញ្ជី​ឲ្យ​អ្នកវិនិយោគ​បង្កើត​ក្រុមហ៊ុន​ជាង​២៦០០​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៩ ដែល​ភាគច្រើន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​៤ គឺ​កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​រោងចក្រ​សហគ្រាស​៕


Tag:
 ​រោងចក្រ​
  CDC
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com