COVID-19
អន្តរជាតិ
អ្នកជំនួញ​ម្នា​ក់នៅ​រុស្ស៊ី សាកល្បង​ជីវិត​ជា​អ្នក​ដឹកជញ្ជូន​ម្ហូបអាហារ​នៃ​អំឡុង​នៃ​ការ​រាតត្បាត COVID-19
21, Apr 2020 , 6:31 am        
រូបភាព
ជាអ្នកដឹកជញ្ជូន លោក Nochovnyy អះអាងថា លោក​អាចដើរបានចម្ងាយ​២០គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ រូបថត Reuters
ជាអ្នកដឹកជញ្ជូន លោក Nochovnyy អះអាងថា លោក​អាចដើរបានចម្ងាយ​២០គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ រូបថត Reuters
ដោយ: ធីតា
​អាយុ​៣៨​ឆ្នាំ លោក Sergey Nochovnyy ជា​អ្នកជំនួញ​ដ៏​មានមុខមាត់​ម្នា​ក់នៅ​ក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​។ នា​អំឡុងពេល​នៃ​ការ​រាលដាល COVID-19 លោក​ចង់​សាកល្បង​រសជាតិ​ថ្មី​មួយទៀត​នៃ​ជីវិត ដោយ​សម្រេចចិត្ត​ដាក់ពាក្យ​សុំបម្រើការអ្នក​ដឹកជញ្ជូន​ម្ហូបអាហារ​។​





លោក Nochovnyy ជា​ម្ចាស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយ ដែលមាន​អាច​រកចំណូលបាន​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP ក្រុមហ៊ុន​របស់លោក​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះឡើយ នា​អំឡុង​នៃ​ការ​រាតត្បាត COVID-19 ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​រាងកាយ​សកម្ម និង​ដឹង​ពី​បែបបទ​ការងារ​ថ្មី​ក្នុង​ជីវិត​។​



​​បុរស​វ័យ​៣៨​ឆ្នាំ​រូបនេះ ដែល​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ ក្រោយ​រស់នៅ​ប្រទេស​ចិន​អស់​រយៈពេល​១២​ឆ្នាំ បាន​អះអាងថា ក្នុង​មួយថ្ងៃ​លោក​អាច​ដើរ​បាន​ចម្ងាយ​ជា​មធ្យម​២០​គីឡូម៉ែត្រ ក្នុង​ការងារ​ជា​អ្នក​ដឹកជញ្ជូន​ម្ហូបអាហារ ហើយ​លោក​អាច​រកចំណូលបាន​ពី​១៣ ទៅ​២០​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ​ផងដែរ​។​

បើតាម AP លោក Nochovnyy ការងារ​ជា​អ្នក​ដឹកជញ្ជូន​ធ្វើ​ឲ្យ​រាងកាយ​លោក​មាន​ចលនា​ច្រើនជាង​មុន ហើយ​កាត់បន្ថយ​ភាព​តប់ប្រមល់​ដែល​រស់នៅ​តែមួយ​កន្លែង និង​ចំណាយពេល​តែ​នៅមុខ​អ៊ិន​ធ័​រ​ណិ​ត​។​



​ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ផងដែរ អាជ្ញាធរ​រុស្ស៊ី បានចេញ​បទបញ្ជា​ឲ្យ​ពលរដ្ឋ​ដែល​មិន​បម្រើ​ការងារ​ផ្នែក​ឧ​ស្សហកម្ម ស្នាក់នៅ​ក្នុងផ្ទះ ដោយ​អនុញ្ញាត​តែ​ការធ្វើដំណើរ​ទៅ​ហាង​ទំនិញ និង​ឱសថស្ថាន​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ សេវា​ដឹកជញ្ជូន​ម្ហូបអាហារ បាន​ក្លាយជា​តម្រូវការ​ដ៏​ធំ​របស់​ពលរដ្ឋ​។​

គិត​មកដល់ពេលនេះ រុស្ស៊ី មាន​អ្នក​ឆ្លង COVID-19 ជាង​៤៧០០០​ករណី ក្នុងនោះ​ស្លាប់​ជាង​៤០០​នាក់ និង​សះស្បើយ​ជិត​៣៥០០​នាក់​៕

ប្រភពរូបថត Reuters




© រក្សាសិទ្ធិដោយ thmeythmey.com