ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំទឹកក្នុងពេល២នេះ ខូចក្រពះ ហើយធ្វើឲ្យក្រលៀនខូចទៀត 
×![]()
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលនៃទឹកដែលអ្នកមិនគួរញ៉ាំ ទើបមិនធ្វើឲ្យខូចក្រពះ និងក្រលៀន។
តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរញ៉ាំទឹកក្នុងពេលពិសារបាយឡើយ មានន័យថា មិនគួរញ៉ាំបាយបណ្តើរ ញ៉ាំទឹកបណ្តើរឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរំលាយអាហាររបស់ក្រពះអ្នកបាន ដោយធ្វើឲ្យក្រពះរងសម្ពាធ ពិបាករំលាយអាហារខ្លាំងណាស់។
2. ក្នុងពេលដែលអ្នកហាត់ប្រាណ និងក្រោយពេលដែលអ្នកហាត់ប្រាណរួច អ្នកមិនគួរញ៉ាំទឹកឡើយ ព្រោះក្នុងពេលដែលអ្នកហាត់ប្រាណ ក្រពះអ្នកនឹងចុះខ្សោយ។ ប្រសិនជាអ្នកញ៉ាំទឹកក្នុងពេលនេះ ទឹកនឹងបន្សល់ទុកក្នុងក្រពះច្រើន ដោយធ្វើឲ្យអ្នកអាចឈឺក្រពះ ថែមទាំងកើតមានអារម្មណ៍ចង់ក្អួតផងដែរ។ ជាពិសេស នឹងអាចធ្វើឲ្យក្រលៀនអ្នករងសម្ពាធខ្លាំង ដោយអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកខ្លាំងណាស់។ ដូចនេះ អ្នកអាចញ៉ាំទឹកមុនហាត់ប្រាណ ហើយបើអ្នកចង់ញ៉ាំទឹកក្នុងពេលហាត់ប្រាណ អ្នកអាចញ៉ាំតិចៗហើយច្រើនដង មិនគួរញ៉ាំច្រើនក្នុងពេលតែមួយឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com