ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ២ប្រភេទនេះ អ្នកម្តាយមានផ្ទៃពោះ ត្រូវតែញ៉ាំ ទើបល្អចំពោះកូនក្នុងផ្ទៃ
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកម្តាយត្រូវតែបរិភោគក្នុងពេលមានផ្ទៃពោះ។
តើមានអ្វីខ្លះទៅ?
1. អ្នកម្តាយគួរតែពិសារផ្លែបឺរ ព្រោះក្នុងនោះមានសារធាតុសរសៃ វីតាមីន ព្រមទាំងសារធាតុដទៃទៀត ដែលអាចធ្វើឲ្យកូនលូតលាស់បានគ្រប់រូបរាង។ ជាពិសេស អាចការពារអ្នកម្តាយពីការទល់លាមក ព្រមទាំងមិនធ្វើឲ្យអ្នកម្តាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែបឺរនេះ នឹងធ្វើឲ្យស្បែកអ្នកម្តាយស្អាត មិនងាយស្រអាប់នោះទេ។
2. ពុទ្ធ្រាក្រហមក្រៀម មានផ្ទុកវីតាមីនសេ ដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកម្តាយឲ្យកាន់តែរឹងមាំ។ ជាពិសេស អាចជួយរក្សាអារម្មណ៍អ្នកម្តាយឲ្យស្ងប់ ដោយធ្វើឲ្យអ្នកម្តាយមិនងាយឆេវឆាវឡើយ។ ដូចនេះ អ្នកម្តាយគួរតែញ៉ាំផ្លែឈើ២ប្រភេទនេះ ដើម្បីសុខភាពកូន និងអ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com