អត្ថបទពាណិជ្ជកម្ម
បុគ្គលិក និង​ភ្នាក់ងារ​វី​ង ផ្តួចផ្តើម​គំនិត​គាំទ្រ​ឧបត្ថម្ភ​សហគមន៍​ដែល​ខ្វះខាត​ខណៈ​កូ​វីដ​-១៩​រាតត្បាត​
21, Apr 2020 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​មនុស្ស​ទូទាំង​សកល​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ​រួមបញ្ចូល​ទាំង​កម្ពុជា​ផងដែរ​។ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទូទាំង​សកល បាន​ដើរ​ថយក្រោយ ដោយសារ​ការ​នៅ​គម្លាត​ឆ្ងាយ​ពីគ្នា ដើម្បី​បញ្ឈប់​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ 
 
​នៅពេលដែល​ប្រជាជន​មិនអាច​ចេញទៅ​ខាងក្រៅ ដើម្បី​រកប្រាក់​កម្រៃ​ច​ញ្ចឹ​ម​ជីវិត​ប្រចាំថ្ងៃ បានធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​ជួប​ទុក្ខលំបាក ជាពិសេស​ការរក​ប្រាក់​កម្រៃ​ប្រចាំថ្ងៃ ដែល​ពួកគេ​មិនអាច​ធ្វើការ​ពី​ផ្ទះ​បាន​។ នៅក្នុង​ប្រទេស​កម្ពុជា​វិញ អ្នក រត់​រ៉ឺម៉ក​កង់​បី និង​អ្នក​មគ្គុទេសក៍​ទេសចរ កំពុង​ជួប​វិបត្តិ​ខ្វះខាត​ជាច្រើន​។ 
 
​លោក គួ​យ ដារ៉ាវុធ អ្នករត់​រ៉ឺម៉ក​កង់​បី​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មុនពេល​មាន​ជំងឺ​កូ​វីដ​-១៩ កើតឡើង រូបលោក​អាច​រកប្រាក់​កម្រៃ​បាន​ជាម​ធ្ប​ម​ជាង​២០ ដុល្លារ ជាប្រចាំ​ថ្ងៃ​។ តែ​ក្នុង​រយៈពេល​នេះ រូបលោក​អាច​រកបាន​ត្រឹមតែ​២​ដុល្លារ​តែប៉ុណ្ណោះ ពេលខ្លះ​សូម្បី​តែមួយ​កាក់​មួយ​សេន ក៏​គ្មាន​ដែរ​។​
 
​លោក​ដារ៉ាវុធ បាន​មានប្រសាសន៍ថា​៖«​ពីមុន​យើង​អាច​ទិញ​សាច់មាន់ ឬក៏​សាច់គោ​ដើម្បី​បរិភោគ ក្នុង​ក្រុមគ្រួសារ​របស់​យើង តែដោយសារ​តែ​ជំងឺ​រាតត្បាត ឥឡូវនេះ យើង​អាច​ទិញ​បានតែ មី ឬក៏​ត្រីខកំប៉ុង សម្រាប់​បរិភោគ​ក្នុង​ក្រុមគ្រួសារ​តែប៉ុណ្ណោះ​»​។ 
 
​នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ៥០,០០០ នាក់​ដែល​អាស្រ័យ​ប្រកប​របរ​រត់​រ៉ឺម៉ក​កង់​បី ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ សមា​គក​ង​បី​កម្ពុជា​បាន​ឲ្យ​ដឹងថា ជាទូទៅ​អ្នករត់​រ៉ឺម៉ក​កង់​បី អាច​រកប្រាក់​ចំណូល​បាន​១៥ ដុល្លារ​ក្នុង​មួយថ្ងៃ​។ តែដោយសារ​មាន​ជំងឺ​រាតត្បាត និង​ខ្វះ​តម្រូវការ​ពី​អ្នកធ្វើដំណើរ វា​បានធ្វើ​ឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី អាច​រកប្រាក់​ចំណូល​បានត្រឹមតែ​២​ដុល្លារ​ប៉ុណ្ណោះ ដូច​លោក​ដារ៉ាវុធ​យ៉ាងដូច​ច្នេះ​ដែរ​។ 


 
​វិបត្តិ​ទាំងនេះ វា​មិន​ត្រឹមតែ​កំពុង​បង្ក​ផលវិបាក ដល់​អ្នក​រ៉ឺ​ត់រ​ម៉ក​កង​បី​តែប៉ុណ្ណោះ​ទេ តែ​សូម្បីតែ​អ្នក​មគ្គុទេសក៍​ទេសចរ ជាង​៣,០០០​នាក់ ក៏​កំពុង​ជួប​វាសនា ដូច​អ្នករត់រ​ម៉ក​កង់​បី​ដែរ​។
 
​អ្នកស្រី រ៉ា សា​វ៉ែន អាយុ ៣៧​ឆ្នាំ បាន​ប្រកបរ​បរជា​អ្នក​មគ្គុទេសក៍​ទេសចរ ក្នុង​ខេត្តសៀមរាប​ចាប់តាំងពី​ឆ្នាំ​២០១៦ ហើយ​អ្នកស្រី​បាន​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌ របស់​ប្រទេស​កម្ពុជា ទៅ​ភ្ញៀវ​ជនជាតិ​ជប៉ុន​ជាពិសេស​។ តែដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ វា​បាន​បង្ខំ​ឲ្យ​អ្នកស្រី​ស្នាក់​នៅតែ​ក្នុងផ្ទះ ដោយ​មិនអាច​រកប្រាក់​ចំណូល ដើម្បី​ជួយ​ទប់ទល់​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​។ 
 
«​ខ្ញុំ​មាន​អារម្មណ៍​ពិបាកចិត្ត​ណាស់ នៅពេលដែល​ខ្ញុំ​បាត់បង់​ប្រាក់ចំណូល​»​។ អ្នកស្រី​បាន​បន្តថា​៖«​ឥឡូវនេះ ខ្ញុំ​មានតែ​ពឹង​លើ​ប្រាក់ខែ​ប្តី​ដ៏​ស្ទួ​ច​ស្តើង ដើម្បី​បង់ថ្លៃ​បំណុល​ធនាគារ និង​ចិញ្ចឹម​កូនស្រី ដែល​ទើប​តែមាន​អាយុ​១១​ខែ​»​។​
 
​ក្នុង​កិច្ច​គាំទ្រ​ដល់​សហគមន៍ ដែល​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​-១៩​នោះ បុគ្គលិក និង​ភ្នាក់ងារ​របស់​ធនាគារ​ឯកទេស​វី​ង ព្រមទាំង​បុគ្គលិក​របស់​រ៉ូយ៉ាល់​គ្រុប បាន​ចូលរួមចំណែក​ផ្តួចផ្តើម នូវ​មូលនិធិ​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ និង​ជួប​ការលំបាក​ពី​ការផ្ទុះ​ឡើង នៃ​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​មូលនិធិ​សប្បុរសធម៌​នេះ ពួកគេ​បានរៀបចំ​ជាការ​រៃអង្គាស​ប្រមូល​មូលនិធិ សម្រាប់​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ ដោយ​ផ្តល់ជូន​នូវ​តម្រូវការ​ចាំបាច់​មួយ​ចំនួន សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ​។​


 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​ស្ថាប័ន​មួយ ដែលមាន​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម យើង​មិន​ត្រឹមតែ​គិតគូរ​ពី​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​យើង​នោះឡើយ ប៉ុន្តែ​យើង​ក៏បាន​យកចិត្តទុកដាក់ ចំពោះ​អ្នក​នៅ​ជុំវិញខ្លួន​យើង ដែល​ពួកគេ​កំពុង​ទទួលរង​ផលប៉ះពាល់ នៃ​វិបត្តិ​នេះ​ផងដែរ​។ វា​ជា​រឿង​ដ៏​សំខាន់​សម្រាប់​វី​ង ក្នុងការ​ចូលរួមចំណែក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​មួយ​នេះ ក៏ដូចជា​ជួយ​គាំទ្រ​សហគមន៍​យើង ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​ជាមួយគ្នា​»​។ 
 
​លោក ម៉ា​នូ ក៏បាន​បន្ថែម​ផងដែរ​ថា​៖ «​ការចូលរួម​គាំទ្រ​ដ៏​សប្បុរស របស់​អស់លោក លោកស្រី វា​មិន​ត្រឹម​តែមាន​សារៈសំខាន់ ចំពោះ​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​ឲ្យ​អ្នកដទៃ ចូលរួម​ជួយ​ការពារ​សហគមន៍​រប​ស់​យើងទាំងអស់គ្នា​ផងដែរ​»​។​
 
​សប្បុរសជន​ទាង​ឡាយ ក៏​អាច​ចូលរួម​ជួយ​ដល់​ប្រជាជន​ដែល​ខ្វះខាត ដោយ​ការបរិច្ចាគ​ថវិកា តាមរយៈ គណនី​មូលនិធិ​របស់​វី​ង​ផងដែរ​។  សម្រាប់​គណនី​ប្រាក់រៀល សូម​ផ្ញើ​ទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់​គណនី​ប្រាក់​ដុល្លារ ។ សប្បុរសជន ក៏​អាច​បរិច្ចាគ​ថវិកា តាមរយៈ​ភ្នាក់ងារ​វី​ង​ណាមួយ ក្នុងចំណោម​ភ្នាក់ងារ​វី​ង​ជាង ៧៥០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com