COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ី​ហាម​ការធ្វើដំណើរ​ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដន ដើម្បី​គ្រប់គ្រង​ការឆ្លង​ជំងឺ​
22, Apr 2020 , 9:59 am        
រូបភាព
ដោយ:
​ឥណ្ឌូណេស៊ី​នឹង​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ចាក​ចេញពី​ទីក្រុង​ដូច​ទម្លាប់​រាល់​ឆ្នាំ នៅពេល​ចប់​ពិធីបុណ្យ​តម​អាហារ​រ៉ា​ម៉ា​ដន នា​ខែឧសភា​នេះ ខណៈ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 ។ លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និយាយ​បែ​បន​នេះ​នៅ​ថ្ងៃទី​២១ ខែមេសា​។

 
«​ខ្ញុំ​សម្រេចចិត្ត​ហាម​មិន​ឲ្យ​ការធ្វើដំណើរ​។​ដូច្នេះ​ការរៀបចំ​ចាំបាច់​ត្រូវធ្វើ​ឲ្យ​រួចរាល់​»​។ លោក ចូ​កូ វី​ដូ​ដូ បញ្ជាក់​ដូចនេះ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដោយ​យោងតាម​ការស្ទង់មតិ​របស់​ក្រសួង​ដឹង​ជញ្ជូន​ដែល​បង្ហាញថា ប្រជាជន​២៤​ភាគរយ​ក្នុងចំណោម​ប្រជាជន ២៦០​លាន​នាក់ ជម្នះ​ចង់​ត្រឡប់​ទៅ​ស្រុក​ក្រោយ​ចប់​ពិធីបុណ្យ​រ៉ា​ម៉ា​ដន​។ 
 
​កាលពី​ឆ្នាំមុន ប្រជាជន​ឥណ្ឌូណេស៊ី  ១៩,៥​លាន​នាក់​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ ទីភ្នាក់ងារ​ព័​ត៍​មាន Reuters​។​
 
​ឥណ្ឌូណេស៊ី​មាន​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​៤ មាន​អ្នកស្លាប់​ចំនួន​៦១៦ ករណី​ដែលជា​ចំនួន​ច្រើន​បំផុត​បន្ទាប់ពី​ចិន នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ឆ្លង​ចំនួន​៧,១៣៥​ករណី​ដែលជា​ចំនួន​ច្រើន​បំផុត​បន្ទាប់ពី​សិង្ហ​បុរី​។ 
 
​យ៉ាងណាមិញ តាំងតែ​ពី​ដើម​មក លោក​ប្រធានាធិបតី វី​ដូ​ដូ ធ្លាប់បាន​ជម្នះ​មិន​ចង់​បិទ​ប្រទេស ដោយ​ព្យាយាម​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​នៅ​មួយកន្លែង​វិញ​។ អ្នកជំនាញ​សុខាភិបាល​បាន​ព្រមាន​ថា ការអនុញ្ញាត​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ត្រឡប់​ទៅ​ភូមិកំណើត​ក្រោយ​បុណ្យ​រ៉ា​ម៉ា​ដាន អាច​នឹង​ព​ន្លឿ​ន​ការឆ្លង​ជំងឺ COVID-19 មិន​ខាន​។​
 
​អ្នកស្រាវជ្រាវ​របស់​ម​ហា​វិទ្យាល័យ​សុខភាព​សាធារណៈ នៃ​សាកលវិទ្យាល័យ​ហ្សា​ការ​តា​បាន​ព្រមាន​ដែរ​ថា  បើសិនជា​គេ​អនុញ្ញាត​ឲ្យ​មនុស្ស​ចាកចេញ​ត្រឡប់ទៅផ្ទះ ចំនួន​អ្នក​ឆ្លង COVID-19 នៅក្នុង​ខែកក្កដា អាចមាន​ដល់​១​លាន​ករណី​នៅក្នុង​កោះ​ជ្វា ដែល​រួមបញ្ចូល​ទីក្រុង​ហ្សា​ការ​តា​ផងដែរ ហើយ​ក្នុងករណី​ដែល​មិនមាន​ការចេញ​ធ្វើដំណើរ​ទេ ចំនួន​អ្នក​ឆ្ល អាច​កាត់បន្ថយ​ដល់​ទៅ​៧​សែន​៥​ម៉ឺន​ករណី​ឯណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com