ជាតិ
អ្នក​កាន់​ទូរ​សព្ទ​និយាយ​ពេល​បើកបរ សូម​ប្រយ័ត្ន​!
22, Apr 2020 , 10:24 am        
រូបភាព
 រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ខាងមុខនេះ នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​កាន់តែ​តឹងរុឹង តាម​អនុ​ក្រឹ​ត្យ៣៩​ចុះ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០ ដែល​ដំឡើងថ្លៃ​ពិន័យ​ពី​៣ ទៅ​៥​ដង​លើស​ពីមុន​។​

 
​មាត្រា​៦​ថ្មី ត្រង់ចំណុច​២ ចែងថា «​ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន ៨​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ដូចខាងក្រោម​៖
 
- ប្រើ​ទូរ​សព្ទ​នៅពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​
- បើកបរ​ប្រើស​ញ្ញា​សូរសព្ទ​មិន​ត្រឹមត្រូវ​តាម​ប្បញ្ញត្តិ​ច្បាប់​
- បើករ​ដោយ​ដាក់តាំង​ភ្លើង និង​ភ្លើង​សញ្ញា​នៃ​យាន​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​
- បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី​២០. ទៅ​២៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​អំពី​ការចាប់ផ្តើម​អនុវត្ត​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន ចាប់ពី​ថ្ងៃទី​១​ខែឧសភា​នេះ​ទៅ​៕

Tag:
 ចរាចរណ៍
  ពិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com