COVID-19
ជាតិ
លោក ហេង សួរ ហួសចិត្តនឹងកម្មករសុខចិត្តបាត់បង់ការងារ ព្រោះប្រឆាំងបម្រាម ខណៈប្រទេសខ្លះ កាត់បន្ថយបុគ្គលិក
× ភ្នំពេញ៖ នៅប្រទេសខ្លះ កាត់បន្ថយបុគ្គលិក ដោយសារបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែកម្មកររោងចក្រនៅកម្ពុជាវិញ បែរជាសុខចិត្តបាត់បង់ការងារ ដោយប្រឆាំងបម្រាមរដ្ឋាភិបាល ដែលមិនអនុញ្ញាតឱ្យឈប់សម្រាកទៅស្រុកកំណើត នៅថ្ងៃចូលឆ្នាំខ្មែរ។ នេះជាការលើកឡើងរបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ហេង សួរ ចាត់ទុកការសម្រេចចិត្តរបស់កម្មករនេះ គឺជារឿងខុស ព្រោះបម្រាមរបស់រដ្ឋាភិបាល មិនមែនជាការដាក់ពិន័យដល់ពួកគេទេ ប៉ុន្តែវាជាការធានាសុវត្ថិភាពបស់ពួកគេ។ បើតាមលោក ហេង សួរ កម្មករទាំងអស់ ត្រូវយល់កាលៈទេសៈ នៃវិបត្តិកូវីដ-១៩នេះ ដើម្បីរក្សាការងារ និងបញ្ចៀសផលប៉ះពាល់ដល់ខ្លួនផងដែរ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«នៅក្នុងដំណាក់កាលកូវីដនេះ សេដ្ឋកិច្ចពិភពលោកគឺថាជួបបញ្ហា។ អ៊ីចឹងនៅពេលដែលយើងមានការងារហើយ ត្រូវខិតខំសន្សំការងារហ្នឹង …។យើងត្រូវយល់កាលៈទេសៈទាំងអស់គ្នា ពេលនេះសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះគ្រប់ទីកន្លែង នៅគ្រប់ប្រទេសគេមានតែកាត់បន្ថយបុគ្គលិក»។
សូមទស្សនាកិច្ចសម្ភាសខាងក្រោម៖
ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ លោក ហេង សួរ បានបញ្ជាក់ថា រដ្ឋាភិបាល និងក្រសួង មិនទទួលខុសត្រូវ និងដោះស្រាយលើបញ្ហាបាត់ការងារធ្វើរបស់កម្មករ ដែលទៅស្រុកកំណើតនៅក្នុងអំឡុងពេលចូលឆ្នាំ ប្រឆាំងបម្រាមរដ្ឋាភិបាលទេ លើកលែងតែកម្មករដែលទទួលបានអនុញ្ញាត ឱ្យទៅស្រុកកំណើតពីនិយោជក ឬថៅកែរោងចក្រ។ បើតាមលោក ហេង សួរ កម្មករដែលថៅកែរោងចក្រ អនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃចូលឆ្នាំ ស្របតាមច្បាប់ត្រឹមត្រូវនោះ ពួកគេនឹងទទួលបានប្រាក់ឈ្នួលធ្វើការ៧ថ្ងៃ។ ប៉ុន្តែពួកគេទាំងនោះ ក៏ត្រូវដាក់ចត្តាឡីស័ក១៤ថ្ងៃ ដូចកម្មករដែលឈប់អត់ច្បាប់ដែរ៕
Tag:
COVID-19
កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com