ពីនេះ ពីនោះ
«​ម៉ាស់​»​និង​អាល់កុល​» ជា​ពាក្យ​កម្ចី​ពី​អង់គ្លេស និង​បារាំង
23, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ម៉ាស់​» ដែលជា​ពាក្យ​កម្ចី​ពី​អង់គ្លេស​សរសេរថា Mask ហើយក៏​ជា​ពាក្យ​កម្ចី​ពី​បារាំង​ដែល​សរសេរថា Masque​។ ចំណែក​«​អាល់កុល​»​ជា​ពាក្យ​កម្ចី​ពី​អង់គ្លេស ដែល​សរសេរថា Alcohol ហើយ​សរសេរ​ជា​ភាសា​បារាំង​ថា Alcool​។

 
​ពាក្យ​«​ម៉ាស់ និង​អាល់កុល​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ប្រើ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ម៉ាស់ និង​អាល់កុល គឺជា​សម្ភារ​សំខាន់​សម្រាប់​ការពារ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ តែ​យ៉ាងណា ពាក្យ​ទាំងពីរ​នេះ មិនទាន់មាន​ការបញ្ជា​ក់ឯក​ភាព​ប្រើប្រាស់​ជា​ផ្លូវការ ពី​អ្នកជំនាញ​ផ្នែក​អក្សរសាស្ត្រ​ថា​នៅឡើយ​។​
  
​ដោយសារតែ​មិនទាន់មាន​ការកំណត់​ច្បាស់លាស់ ការប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ ក៏​មិនមាន​ឯកភាពគ្នា​ដែរ ពី​សំណាក់​អាជីវករ​។ ខ្លះ​សរសេរថា​«​ម៉ាស់​»​ទៅ ខ្លះទៀត​សរសេរថា​«​ម៉ាស​» ខ្លះ​សរសេរ​ជា​«​អាល់កុល​»​ខ្លះ​សរសេរ​ជា​«​អាកុល​»​។ តែ​កន្លងមក ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម សរសេរថា «​ម៉ាស់​» និង​«​អាល់កុល​» នៅក្នុង​សេចក្តីអំពាវនាវ ទៅដល់​អាជីវករ​កុំ​លក់​ដំឡើងថ្លៃ​ទំនិញ​ទាំងពីរ​ប្រភេទ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​មានលទ្ធភាព​ប្រើប្រាស់​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com