ជាមួយនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនត្រូវបានបិទបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។ នៅក្នុងកាលៈទេសៈនេះ
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចាប់ផ្តើមឆមាសថ្មី ចាប់តាំងពីថ្ងៃទី ២០ ខែមេសាដោយបានផ្លាស់ប្តូរការសិក្សា តាមរយៈប្រព័ន្ធអនឡាញ សម្រាប់និស្សិតទាំងអស់។
ទោះបីជាមានបញ្ហាប្រឈមខ្លះ ជាមួយការប្រើប្រាស់អ៊ីនធឺណិតរបស់និស្សិតក៏ដោយក៏និស្សិតស្ទើរតែទាំងអស់ នៅគ្រប់មហាវិទ្យាល័យ រីករាយ និងចូលរួមយ៉ាងសកម្ម ជាមួយនឹងភាពបត់បែនតាមរយៈការសិក្សាអនឡាញ (onlinelearning)។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រផ្តល់នូវការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដល់និស្សិតជាង ១៥០០ នាក់ ជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់ឧបករណ៍ជាច្រើនដូចជាUPOP, Google Meet, Facebook ។ ល។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ពិតជាមានសេចក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សាស្ត្រាចារ្យ បុគ្គលិក ជាពិសេស និស្សិតសាកលវិទ្យាល័យ
ពុទ្ធិសាស្ត្រ ក្នុងការអនុវត្តការសិក្សា តាមប្រព័ន្ធអ៊ីនធឺណិតដោយជោគជ័យ។
អ្នកសម្របសម្រួលផ្នែកសិក្សារៀនសូត្រ ៦រូប នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាល សាស្ត្រាចារ្យទាំងអស់ ក្នុងគោលបំណងសម្រួលការប្រើប្រាស់ Google Meet និង UPOP ដើម្បីធានាចែកចាយឯកសារសិក្សា ដល់និស្សិតរបស់យើងក្នុ ងការត្រៀមខ្លួនរួចរាល់សម្រាប់ឆមាសទី ២ នេះ។
ត្រូវបានដាក់ឈ្មោះថា UPOP (ប្រព័ន្ធសិក្សាអនឡាញរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ)ជាកម្មវិធីសិក្សាផ្ទាល់ខ្លួនមួយ ដែលត្រូវបានរៀបចំ និងអភិវឌ្ឍឡើងនៅលើ Moodle
ដែលជាកម្មវិធីសិក្សាអនឡាញ ដែលពេញនិយមបំផុតរបស់ពិភពលោក។ប្រព័ន្ធសិក្សានេះ ត្រូវបានបង្ហាញថា មានប្រជាប្រិយភាពខ្លាំង ទាំងសាស្ត្រាចារ្យក៏ដូចជានិស្សិត ដែលធ្វើឱ្យការសិក្សារៀនសូត្រ មានភាពរីករាយជាងមុន ដោយផ្តល់នូវជម្រើសសិក្សាជាច្រើនហើយក៏ផ្តល់ឱកាសឱ្យនិស្សិត រំលឹក និងមើលមេរៀនឡើងវិញ ដើម្បីពង្រឹងការសិក្សារបស់ពួកគេផងដែរ។
ក្រុមបច្ចេកទេសមហាវិទ្យាល័យទាំងអស់រួមសហការជាមួយបុគ្គលិកផ្នែកបច្ចេកវិទ្យា ក៏ដូចជាបុគ្គលិកជំនាញគុណភាពសិក្សានិងបង្រៀន រួមជាមួយនាយកដ្ឋាននិស្សិត កំពុងធ្វើការរួមគ្នា ដើម្បីធានាថា ការសិក្សារបស់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ត្រូវបានរំខានក្នុងកម្រិតតិចតួចបំផុត នៅក្នុងកាលៈទេសៈនេះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង
COVID-19។
សាស្ត្រាចារ្យនៅឆ្នាំសិក្សាមូលដ្ឋាន ដែលបានប្រើប្រាស់ប្រព័ន្ធសិក្សាUPOP កន្លងមកក៏បានផ្តល់ជាជំនួយបច្ចេកទេសមួយចំនួនទៅកាន់សាស្ត្រាចារ្យចាប់ពីឆ្នាំទី ២ ឡើងទៅដែលកំពុងអនុវត្ត ការរបង្រៀននៅលើប្រព័ន្ធសិក្សាUPOP ដើម្បីធានានូវគុណភាពក្នុងការបង្រៀនផងដែរ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានមោទកភាព ក្នុងការផ្តល់នូវការសិក្សាស្របតាមស្តង់ដារនៃសតវត្សរ៍ទី២១ ក្នុងការអនុវត្តការបង្រៀន និងរៀនតាមរយៈវិធីសាស្ត្រ ដែលអាចបត់បែនបាននិងរបៀបនៃការបង្រៀន ដែលផ្តោតលើនិស្សិត (student-centred modes of teaching)។
លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានប្រសាសន៍ថា៖«ការងារទាំងអស់នេះ រៀបរៀងដោយសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដើម្បីផ្តល់ជូននិស្សិត នូវការសិក្សារៀនសូត្រនិងគាំទ្រដល់ការបង្រៀនបែបទំនើប រួមមានដូចជា blended និង flipped learning ដែលស្រដៀង នឹងការផ្តល់ជូនការសិក្សានៃសាកលវិទ្យាល័យល្បីៗ ឈានមុខគេនៅជុំវិញពិភពលោក។
ទាំងអស់នេះ ក៏បានផ្តល់ជូននិស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានដូចជាជំនាញទន់ជំនាញក្នុងការត្រិះរិះពិចារណា និងការចូលរួមយ៉ាងពេញលេញ ជាមួយសតវត្សឌីជីថល ៤.០ (Digital4.0 century)»៕
(អត្ថបទពាណិជ្ជកម្ម)