ជាតិ
២៥ខេត្ត/រាជធានី
លក្ខណពិសេស​របស់​«​សត្វ​ផ្សោត​»​នៅ​ទន្លេមេគង្គ អាចមាន​កូនភ្លោះ​បាន​!
22, Apr 2020 , 6:51 pm        
រូបភាព
ក្រចេះ​៖ «​ផ្សោត​»​ជា​ប្រភេទ​ថនិកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ និង​ពពោះ​រយៈពេល​១៤​ខែ​។ អ្នកស្រី ប៊ុត ចាន់​មេត្តា មន្ត្រីជាន់ខ្ពស់​ផ្នែក​អប់រំ​ផ្សព្វផ្សាយ​របស់​អង្គការ WWF កម្ពុជា បាន​អះអាងថា ផ្សោត​ទន្លេមេគង្គ​មាន​លក្ខណពិសេស​ដែល​អាច​ពពោះ​កូនភ្លោះ​បាន តែ​នេះ​ជា​ករណី​កម្រ​នឹង​កើតមាន បំផុត​។​


​សូម​អ​ញ្ជើ​ង​លោក​-​អ្នកនាង ទស្សនា​វីដេអូ​ខាងក្រោម​៖

អ្នកស្រី ប៊ុត ចាន់​មេត្តា បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ធ្លាប់​ប្រទះឃើញ​ផ្សោត​មានកូន​២​នៅក្នុង​ពោះ ប៉ុន្តែ​ករណីនេះ ជា​ករណី​កម្រ​ណាស់​»​។ កូន​ផ្សោត ដែល​ទើប​កើត​ត្រូវការ​ទឹកដោះ​ពី​មេ​របស់​វា​រហូតដល់​ទៅមួយ​ឆ្នាំ មុនពេល​កូន​ផ្សោត​ទាំងនោះ អាច​ចាប់​ត្រី​ជា​អាហារ​ដោយ​ខ្លួនឯងបាន​។

​មន្ត្រីជាន់ខ្ពស់​ផ្នែក​អប់រំ​ផ្សព្វផ្សាយ​របស់​អង្គការ WWF រូបនេះ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមការងារ​របស់​អង្គការ WWF តែងតែមាន​ការស្រាវជ្រាវ​ពិសេស ដើម្បី​ប្រមូល​ភស្តុតាង​សាកសព​ផ្សោត ដើម្បី​ប្រមូល​ព័ត៌មាន​។​

អត្ថបទទាក់ទង


​អង្គការ WWF Cambodia បានបង្ហាញ​របាយការណ៍​ថា នៅ​ឆ្នាំ​២០១៩ ផ្សោត​ចំនួន​៨​ក្បាល​បាន​ស្លាប់ និង​មាន​ផ្សោត​ចំនួន​១៣​ក្បាល​បានកើត​ថ្មី នៅ​អន្លង់​ផ្សោត​ខេត្តក្រចេះ​និង​ស្ទឹងត្រែង​។ បច្ចុប្បន្ន កម្ពុជា មាន​ផ្សោត​ចំនួន​៩២​ក្បាល ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​និង​ស្ទឹងត្រែង​។ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ កំពុង​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ ដោយសារ​ការដាក់​ម្មង​របស់​អ្នកនេសាទ​ខុសច្បាប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com