ជាតិ
សង្គមជាតិ
ពលរដ្ឋនៅក្រចេះ បង់ត្រី បែរជាបានមេគ្រាប់បែកចង្កោមដែលមានកូនគ្រាប់ជាង៤០០ទៀត
× ពលរដ្ឋនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានបង់សំណាញ់រកត្រី ប៉ុន្តែបែរជាបានគ្រាប់បែកចង្កោម (Mother Bomb of cluster Munitions) ដែលមានផ្ទុកកូនគ្រាប់បែកចង្កោមប្រភេទ CBU-46/A ចំនួន៤៤៤គ្រាប់។ នេះបើតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សរសេរលើទំព័រហ្វេសប៊ុក។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបង់ត្រី បានគ្រាប់បែកចង្កោមមួយ ដែលមានទម្ងន់សរុបប្រមាណ៣៤០គីឡូក្រាម។
បន្ទាប់ពីប្រទះឃើញគ្រាប់ កងកម្លាំងជំនាញស៊ីម៉ាក់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននៅឃុំដំរីផុង បានចុះដោះស្រាយគ្រាប់ទាំងនេះ ដោយសុវត្ថិភាពហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com