COVID-19
ជាតិ
រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក នឹង​ប្រជុំ​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ តាម​Video Conference
23, Apr 2020 , 6:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានចាប់ដៃនាជំនួបនៅវៀតណាម។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានចាប់ដៃនាជំនួបនៅវៀតណាម។ រូបភាព AFP
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក នឹង​ប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩ តាម​Video Conference នៅ​ថ្ងៃទី​២៣ មេសា នេះ​។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ពី​ទីស្តីការក្រសួង​។​


 
​លោក Michael R. Pompeo រដ្ឋមន្ត្រីការបទេស​អា​មេ​រិ​ក និង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ផ្លាស់ប្ដូរ​ទស្សន​គ្នា​ទៅវិញទៅមក រួមទាំង​ការពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ដើម្បី​ពង្រឹង​កិច្ចសហការ​ភាពជា​ដៃគូ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​អាមេរិក​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​កិច្ចពិភាក្សា​ក៏​នឹង​ផ្ដោត​ផងដែរ ទៅលើ​សកម្មភាព​ដើម្បី​ដោះស្រាយ​គ្រោះអាសន្ន​វិស័យ​សុខាភិបាល ដែលជា​សេចក្តី​កង្វល់​អន្តរជាតិ និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅក្នុង​តំបន់​យូរអង្វែង​»​។​
 
​កិច្ចប្រជុំ​នេះ នឹង​បង្កើតជា​ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់​មួយ នៅក្នុង​ទំនាក់ទំនង​ដៃគូរ​យុទ្ធសាស្ត្រ រវាង​អាស៊ាន និង​អាមេរិក សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​នៅក្នុង​វិស័យ​សុខាភិបាល​សាធារណៈ​ចំពោះ​នៃ​បញ្ហា​ប្រឈម​ជា​សាកល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា​៕

Tag:
 ​អាស៊ាន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com