COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Bundesliga គ្រោង​ចាប់ផ្តើម​វិញ​នៅ​ខែឧសភា ទោះ COVID-19 នៅ​រាលដាល​
24, Apr 2020 , 8:29 am        
រូបភាព
​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​នៅ​ពាសពេញ​ពិភពលោក ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19​។ ប៉ុន្តែ​ពេលនេះ​ក្របខណ្ឌ Bundesliga បានបង្ហាញ​បំណង​ចង់​ត្រឡប់​ចូលទៅ​កាន់ការ​ប្រកួត​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ ចាប់ពី​ថ្ងៃទី​៩ ខែឧសភា​។​


 
​អាល្លឺម៉ង់ ជា​ប្រទេសមួយ​ដែល​ទទួលរង​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ច្រើនជាងគេ​លើ​លោក​លំដាប់ថ្នាក់​ទី​៥ បន្ទាប់ពី​អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី និង​បារាំង ហើយ​ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​ជាង​៥​ពាន់​នាក់​ផងដែរ​។​
 
​បើ​ទោះ​កំពុង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្តី សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) ដែល​ទទួលខុសត្រូវ​លើ​ដំណើរការ​ការប្រកួត​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល Bundesliga និង​លី​គ​ទី​ពីរ​អាល្លឺម៉ង់ បាន​ប្តេជ្ញា​ថា​នឹង​បញ្ចប់​រដូវ​កាលដែល​នៅ​សេះសល់​។ ក្លិប​អាជីព​ចំនួន ៣៦ របស់ DFL នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២៣ ខែមេសា​នេះ ដើម្បី​ពិភាក្សា​ពី​ការចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​ចាប់ពី​ខែក្រោយ​ទៅ​។​
 
​ស្របពេល​មាន​ព័ត៌មាន​លេចលឺ​បែបនេះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អាល្លឺម៉ង់​បាន​ប្រឈមមុខ​នឹង​សំណួរ​មួយចំនួន​មុនពេល​ពួកគេ​ទទួលបាន​ភ្លើង​បៃតង​ដើម្បី​ចាប់ផ្តើម​ការប្រកួតប្រជែង​ឡើងវិញ​នៅក្នុង​ប្រទេស​នេះ​។​
 
​យ៉ាងណាក៏ដោយ DFL បាន​លើក​ហេតុផល​ថា ការ​ប្រជែង​ពាន​នៅ​រដូវ​កាល ២០១៩-២០ នេះ​ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមិថុនា នឹងត្រូវ​បញ្ចប់​ដោយ​ជោគជ័យ​ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក ដើម្បី​ធានា​ការទូទាត់​ប្រាក់​ដែល​ទទួលបាន​ពី​ការផ្សាយ​តាម​ទូរទស្សន៍​ដែលមាន​តម្លៃ​ប្រហែល ៣០០ លាន​ផោន (៣៦៩​លាន​ដុល្លារ​អាមេរិក​)​។​
 
​ប្រសិនបើ Bundesliga ពិតជា​អាច​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​នៅ​ខែឧសភា​មែន នោះ​លី​គ​កំពូល​អាល្លឺម៉ង់​មួយ​នេះ​នឹង​ក្លាយ​ជាលី​គ​បាល់ទាត់​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​ចាប់ផ្តើម​មុនគេ ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​សកល​នេះ​៕
 

Tag:
 COVID-19
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com