ជាតិ
លោកស្រី ឡោក ខេង​៖ មិន​ត្រូវយក​តួនាទី​មក​សប្បាយរីករាយ​នឹង​មុខមាត់ ខ្លាំង​ជាង​កាតព្វកិច្ច​ទេ​
24, Apr 2020 , 8:59 am        
រូបភាព
លោកស្រី ឡោក ខេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នាអាណ្តិទី៦
លោកស្រី ឡោក ខេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នាអាណ្តិទី៦
​ភ្នំពេញ​៖ តួនាទី គឺជា​កាតព្វកិច្ច​សំខាន់ ដែល​ត្រូវយក​មកប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។​


​ជា​មនុស្ស​ឱ្យ​តម្លៃ​លើ​ការងារ លោកស្រី ឡោក ខេង បាន​បញ្ជាក់ថា ការទទួលបាន​តួនាទី​ហើយ ត្រូវយក​មកប្រើប្រាស់​ឱ្យចំ​គោលដៅ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន និង​សង្គមជាតិ ស្របតាម​ការទុកចិត្ត​របស់​ថ្នាក់ដឹកនាំ ។ ជាពិសេស​មិនត្រូវ​ងប់​ង​ល់​នឹង​តួនាទី ឬ​អំណាច​ឡើយ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​លោកស្រី ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​៖



 
​ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី អ្នកនយោបាយ​ស្ត្រី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​តែងតែ​គិតថា​តួនាទី គឺជា​កាតព្វកិច្ច មិនមែន​តួនាទី​ជាការ​សប្បាយរីករាយ នឹង​មុខមាត់ កិត្តិយស​ខ្លាំង​ជាង​កាតព្វកិច្ច​ទេ ហើយ​ការទទួលខុសត្រូវ​កាន់​តែ​ខ្ពស់​ថែមទៀត​»​។​
 
​លោកស្រី ឡោក ខេង ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​នៃ​គណៈកម្មការ​ជំនាញ​ទី​៨ រដ្ឋសភា នា​អាណត្តិ​ទី​៦ នេះ បានដាក់​ទិសដៅ​ដោះស្រាយ​បញ្ហា​សុខាភិបាល ដោយ​ផ្ដោតទៅលើ​ជំងឺមិនឆ្លង​ដូចជា​ជំងឺ​ទឹកនោមផ្អែម មហារីក និង​លើសឈាម​ជាដើម រួមទាំង​កិច្ចការ​លើកកម្ពស់​ស្ត្រី​វ័យក្មេង​ឱ្យក្លាយ​ជា​មេដឹកនាំ​នៅ​ថ្ងៃ​អនាគត​ផងដែរ​៕

Tag:
 ​ឡោក ខេង​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com