ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បញ្ឈប់​បញ្ហា​សក់​ជ្រុះ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​នេះ​
24, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នរណា​ក៏​ធ្លាប់​ជួបប្រទះ​នូវ​បញ្ហា​សក់​ផ្សេងៗ​ដែរ ជាពិសេស​នោះ គឺ​បញ្ហា​សក់​ជ្រុះ បើទោះជា​ខំ​ប្រើប្រាស់​ផលិតផល​ថែរក្សា​ការពារ​យ៉ាងណាក៏ដោយ​។ មកទល់នឹង​ពេលបច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មានតម្លៃ​ថ្លៃ ហើយ​មួយចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​នោះ ៖
 
•​ ​អ្វីដែល​អ្នកត្រូវការ​

​ម្សៅ​ឈើអែម ប្រេង​អូ​លីវ និង​ទឹកឃ្មុំ​។​

•​ ​អ្វីដែល​អ្នក​ត្រូវធ្វើ​
 
​ជាដំបូង​អ្នក​ត្រូវ​លាយ​គ្រឿងផ្សំ​ទាំងបី​ក្នុង​បរិមាណ​ស្មើគ្នា​ចូលគ្នា​ឱ្យ​សព្វ​។ ដុស​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​ថ្នមៗ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៥ នាទី​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ម៉ោង​ដើម្បីឱ្យ​ស្បែកក្បាល​បាន​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ល្បាយ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​និង​កក់​សាប៊ូ​កម្រិត​ស្រាល​។​
 
​សម្គាល់​៖ អនុវត្ត​សារ​ឡើងវិញ​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កំឡុងពេល ៣ ខែ​ដើម្បី​ទប់ស្កាត់​សក់​ជ្រុះ​។ រូបមន្ត​ធម្មជាតិ​នេះ​ក៏​ជួយ​បង្កើន​ការលូតលាស់​នៃ​សក់​និង​ធ្វើឱ្យ​សក់​រឹងមាំ​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com