ជាតិ
ពិន័យ​១២​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរម៉ូតូ​ដែល​គ្មាន​បណ្ណ​បើកបរ ឬ​ហួស​សុពលភាព​
24, Apr 2020 , 3:39 pm        
រូបភាព
 រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ដោយ: ថ្មីៗ


ចំនុច​៤​នៅក្នុង​មាត្រា​៦​ថ្មី នៃ​អនុក្រឹត្យ​លេខ​៣៩ បានចែង​អំពី​ការពិន័យ​ជា​ទឹកប្រាក់​ចំនួន ១២០ ០០០ រៀល ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត​ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ឬម៉ូតូកង់៤ ដែល​ប្រព្រឹត្តល្មើស​ដូចខាងក្រោម​៖
 
​ក​- បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ ឬ​ហួស​សុពលភាព​។​
​ខ​- បើកបរ​ដោយ​គ្មាន​បណ្ណ​ស​ម្កាល់ និង ឬ ផ្លាកលេខ​
​គ​- បើកបរ​ដោយ​មិនបាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​តាមច្បាប់​កំណត់​
​ឃ​- ប្តូរ​ពណ៌​យានយន្ត​ដោយ​គ្មា​ការអនុញ្ញាត ឬ​បិទ​ពណ៌​មិន​ត្រឹមត្រូវ​តាម​បណ្ណ​សម្គាល់​យានយន្ត​
​ង​- ប្រើ​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន​
​ច​- ប្រើ​ផ្លាកលេខ​សម្គាល់​យាន​ដែល​រចនា​ខុសពី​លក្ខណៈ​ដើម ឬ​រលុប​លេខ ឬ​បាក់​ផ្លាក បាត់​លេខ ឬ​ដាក់​សម្ភារ ឬ​វត្ថុ​ផ្សេង​បាំង​ផ្លាកលេខ​។​
 
​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ខាងមុខនេះ នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​កាន់តែ​តឹងរឹង តាម​អនុ​ក្រឹ​ក្យ​៣៩​ចុះ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០ ដែល​ដំឡើងថ្លៃ​ពិន័យ​ពី​៣ ទៅ​៥​ដង​លើស​ពីមុន​។​

© រក្សាសិទ្ធិដោយ thmeythmey.com